បរទេស៖ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ (NACC) នៅក្នុងប្រទេសថៃ នឹងសិក្សាលម្អិតអំពីបទបញ្ជារបស់តុលាការរដ្ឋបាលកណ្តាល ដែលទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតទៅលើភាពចម្រូងចម្រាសនៃនាឡិកាដៃប្រណីតមួយគ្រឿង ដែលពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីគឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបានចេញដីកានេះបន្ទាប់ពីមានការស្នើសុំពីអ្នកសារព័ត៌មាន។ តុលាការបានប្រាប់ NACC ឱ្យបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនូវសេចក្តីសង្ខេបនៃរបាយការណ៍ភស្តុតាង និងឯកសារដែលចងក្រងដោយក្រុមស៊ើបអង្កេតរបស់ NACC...
បរទេស៖ ការចាក់វ៉ាក់សាំង Covid-19 តែមួយដង មិនធានាថា អាចរស់រានមានជីវិតបាននោះទេ ប្រសិនបើឆ្លងវីរុស ដោយ ១៤% នៃអ្នកស្លាប់បានទទួល វ៉ាក់សាំងដូសដំបូង។ នេះបើយោងតាម មន្រ្តីត្រួតពិនិត្យជំងឺ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹង...
បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា សារព័ត៌មានថៃ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងស្រុកម្នាក់ដែលបានលើកឡើង កាលពីថ្ងៃច័ន្ទថា ព័ត៌មានក្លែងក្លាយស្តីពីវ៉ាក់សាំង Sinovac អាចបង្កអន្តរាយដល់ទំនាក់ទំនង រវាងថៃឡង់ដ៏ និងចិន ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃឡង់ដ៏ លោក Don Pramudwinai ត្រូវបានដកស្រង់សម្តីនៅក្នុងកាសែត...
បរទេស៖ ខណៈដែលក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅផ្លូវបំបែក Asoke ក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យមេដឹកនាំអាវក្រហមលោក Nattawut Saikuar បានលើកឡើងពីគំនិតនៃការជួបជុំធំមួយនៅពេលល្ងាច ដើម្បីបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ឱ្យចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nattawut បាននិយាយបន្ទាប់ពីទៅដល់ផ្លូវ Asoke ថា...
បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម...
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានកើនឡើង ១៤,៩៥៦ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តួលេខសរុបកើនឡើងដល់ ១,២៣៤,៤៨៧ករណី ។ ចំនួនករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១៥,០០០ករណី សម្រាប់រយៈពេល៣ ថ្ងៃជាប់ៗគ្នា ដែលមួយរយៈចុងក្រោយនេះ តួលេខអ្នកឆ្លងប្រចាំថ្ងៃ អាចមានរហូតដល់ទៅ ២០០០០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានការពារការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោក ចំពោះវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទីពីរនៃការជជែកដេញដោលគ្មានទំនុកចិត្ត ខណៈដែលស្តីបន្ទោសជំងឺរាតត្បាត ចំពោះកំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ប្រទេស។ ថ្លែងនៅក្នុងសភានៅថ្ងៃពុធទី០១ ខែកញ្ញា លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូឆា បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមែនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានរងគ្រោះដោយជំងឺរាតត្បាត ហើយវិបត្តិសុខភាពពិភពលោកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ខ្លួន ដែលជា ប្រភពចំណូលសំខាន់របស់ប្រទេស។ លោកបានបញ្ជាក់ថា “វិស័យទេសចរណ៍ គឺជាវីរបុរសរបស់យើង...
បរទេស៖ វានៅមិនទាន់ច្បាស់ថាប្រទេសណាដែលត្រូវបានរៀបចំល្អបំផុតសម្រាប់ការពារការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណាទេ ប៉ុន្តែប្រទេសមួយអាចបង្ហាញថា សេវាកម្មសុខភាពរបស់ប្រទេសថៃ ទទួលបានជោគជ័យបំផុតក្នុងការព្យាបាលជំងឺឆ្លង។ តាមពិតទៅវេជ្ជបណ្ឌិតថៃពូកែដោះស្រាយជាមួយជំងឺ SARS-CoV-2 ដែលជំនួសឱ្យការមានសភាពគ្រុនក្តៅ និងរលាកសួត ផ្ទុយទៅវិញ អ្នកជំងឺត្រូវបានគេរាយការណ៍ថា ស្រវឹង, មានការរួមភេទគ្នា និងការប្រយុទ្ធគ្នានៅក្នុងមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ គឺប៉ូលីសបានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក...
បរទេសៈ យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៃប្រទេសថៃកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថាប្រទេសថៃនឹងអាចទទួលបានវ៉ាក់សាំងប្រភេទAstraZeneca ប្រមាណជា៦០លានដូសបន្ថែមទៀតសម្រាប់ឆ្នាំនេះ។ ប្រទេសថៃត្រូវបានគេចាត់ទុកថាជារោងចក្រផលិតវ៉ាក់សាំង AstraZeneca សំខាន់បំផុតរបស់តំបន់ទាំងមូល ប៉ុន្តែបែរជាកំពុងជួបនឹងបញ្ហាយឺតយ៉ាវ នៃការដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ ខ្លួនទៅវិញខណៈដែលមកដល់ពេលនេះ មានប្រមាណតែជា៩ភាគរយប៉ុណ្ណោះនៃពលរដ្ឋសរុប៦៦លាននាក់ ដែលបានទទួលវ៉ាក់សាំងជោគជ័យ។ លោក Anucha Burapachaisri បានថ្លែងថា៖ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសដែល វានឹងអាចជួយឲ្យប្រព័ន្ធការពារកាន់តែខ្លាំងដែល គឺជាបញ្ហាដ៏ធំបំផុតកំពុងដាក់សំពាធទៅលើប្រព័ន្ធសុខាភិបាល របស់ប្រទេសនិងសង្ឃឹមថានឹងអាច ជួយដល់ការវិលត្រឡប់វិញនៃជីវិតរស់នៅជាធម្មតា របស់ពលរដ្ឋនិងងើបឡើងនៃសេដ្ឋកិច្ច។ គួរឲ្យដឹងដែរថាកាលពីខែមុនមន្ត្រីសុខាភិបាល...
បរទេស៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១៩ ៨៤៣ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ២៣៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងសរុបទាំង ១៩...