ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ក្នុងឱកាសដែល អញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីការងារ នាព្រឹកមិញនេះ បានលើកឡើងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មី និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករ និយោជិតនៃវិស័យឯកជន បានសម្រេចបង្កើតឱ្យមាន របបសន្តិសុខសង្គមមួយនេះឡើង។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ដើម្បីឱ្យបងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកយុទ្ធនាការចំនួន ៩០ថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ស្ថិរភាព នៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត នៃវិស័យឯកជន បន្ទាប់ពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ទទួលបានការអនុម័ត យល់ព្រមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា របបសន្ដិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ បានកំណត់យ៉ាងច្បាស់ នៅក្នុងអនុសាសន៍ទី៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃអនុសាសន៍ទាំង១០ក្នុងអំឡុងពេល នៃការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត រយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧រហូតដល់ឆ្នាំ២០១៩ ដែលនេះបង្ហាញឱ្យច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ និងជាការឆ្លើយតបក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់អំពីការដាក់ ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះសម្រាប់កម្មករនិយោជិតវិស័យឯកជន ក៏ដូចជាឆ្លើយតបយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ដោយសារវិបត្តិកូវីដ-១៩ ដែលជាវិបត្តិសកលបានអូសបន្លាយ អស់រយៈពេល២ឆ្នាំកន្លងទៅ បណ្ដាលឱ្យវិស័យការងារកម្ពុជា ជួបនូវបញ្ហាប្រឈមជាច្រើន ដែលពុំអាចដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមមួយនេះបាន ជាមួយគ្នានេះតាមរយៈការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការទប់ស្កាត់ដោយជោគជ័យ លើការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំង ដែលបានបង្កើតភាពស៊ាំ ក្នុងសហគមន៍ ឈានដល់ការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប្រកដោយភាពជោគជ័យ ជាមួយនឹងសុខសន្ដិភាព ដែលគ្របដណ្ដប់ពេញផ្ទៃប្រទេស ព្រមទាំងស្ថិរភាពនយោបាយ យ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីជាពិសេសការអភិវឌ្ឍប្រទេស ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ទើបមានឱកាសដាក់ឱ្យដំណើរការ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះជាផ្លូវការ។ តាមរយៈពិធីផ្សព្វផ្សាយខាងលើនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្ដី សង្ឃឹមជឿជាក់ថា យុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នឹងអាចធ្វើឱ្យនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច ជាពិសេសថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្ទាប់ពីយល់ដឹង ពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាននិងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ផ្ដល់កិត្តិយសធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា សរុបចំនួន ៣៤១នាក់៕
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដំបូង និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី “ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទា រយៈពេល ៣ឆ្នាំ” រវាង ប.ស.ស. កម្ពុជា និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ លោក អ៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១ ២០០ ០០០ រៀល ត្រូវបានក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននាំយកទៅផ្តល់ជូន ដល់សមាជិក ប.ស.ស. សម្រាលបានកូភ្លោះបី នៅមន្ទីរពេទ្យកាល់ម៉ែត។ ស្រ្តីសម្រាលបានកូនភ្លោះបីខាងលើ មានឈ្មោះថា វណ្ណា រចនី...
ភ្នំពេញ៖ ដោយមានកិច្ចសហការ យ៉ាងជិតស្និតជាមួយកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់ សុវត្ថិភាពដល់ជនរងគ្រោះ ក៏ដូចជាវិធីសាស្រ្ត ក្នុងការសង្រ្គោះបឋម ជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ ក្នុងប្រការណាមួយ មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងឲ្យដឹងថា ប.ស.ស. នឹងបង្កើនកិច្ចសហការ ជាមួយកាកបាទក្រហមកម្ពុជា...
ខេត្តស្វាយរៀង៖ ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួម ជាអធិបតីភាពបើកពិធីអប់រំ...
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនពិការ បានចូលរួមសិក្សាឈ្វេងយល់ ក្នុងកម្មវិធីសមាហរណកម្ម ស្ដីពីការអប់រំសុខភាពផ្លូវចិត្ត លំហែទាំ និងផ្សព្វផ្សាយ ពីសេវាស្តារនីតិសម្បទា ដល់ជនពិការ។ ដោយទទួលបានការអនុញ្ញាតពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ប្រចាំខែឧសភា កន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី”កំណែទម្រង់របបសោធន សម្រាប់មន្រ្តីសាធារណៈ” និង ផែនការការងារស្តីពី “ការងារហិរញ្ញវត្ថុ និងការវិនិយោគរបស់ ប.ស.ស. កន្លងមក នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពីការងារវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុរបស់ ប.ស.ស.។ កិច្ចប្រជុំពិភាក្សារយៈពេល ពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទងទៅនឹងសារៈសំខាន់ នៃការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងតម្លៃបន្ថែមនៃការងារ ដើម្បីវាយតម្លៃលើនិរន្តរភាព ហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ស្ថានភាពហិរញ្ញប្បទាននិងមូលនិធិ ភាពគ្រប់គ្រាន់ ផ្នែកតាវកាលិក ព្រមទាំងសមភាពនិងការផ្តល់លទ្ធផល។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា ឈ្វេងយល់បន្ថែម លើការអភិវឌ្ឍហិរញ្ញវត្ថុ បច្ចុប្បន្ននិងអនាគត សម្រាប់របបសន្តិសុខសង្គម មូលហេតុនៃ ឱនភាពបច្ចុប្បន្ន និងឱនភាពនាថ្ងៃអនាគត ដែលអាចកើតមាន ព្រមទាំងភាពគ្រប់គ្រាន់ នៃកម្រិតតាវកាលិក និងភាពត្រឹមត្រូវរបស់ប្រព័ន្ធ ជាពិសេសកត្តា ដែលបានជះឥទ្ធិពលលើការចំណាយ និងនិរន្តរភាពនៃរបបសន្តិសុខសង្គមផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីតំណាងនិយោជក និងកម្មករនិយោជិត តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប.ស.ស. សរុបប្រមាណជាង ២០រូប៕
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើន ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕