បរទេស៖ បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងលោកខាងលិច នាពេលថ្មីៗនេះ បានជំរុញគ្រប់ភាគីទាំងអស់ ក្នុប្រទេសមីយ៉ានម៉ា ឲ្យអត់ធ្មត់មិនឲ្យមានអំពើហិង្សា និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលក្នុងប្រទេស ក្រោយក្រុមប្រឆាំង បានប្រកាសធ្វើការបះបោរ ទូទាំងប្រទេសប្រឆាំងរបបយោធា។ រដ្ឋាភិបាលសាមគ្គីជាតិ (NUG) បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមធ្វើសង្គ្រាម ការពារប្រជាជន ដោយបង្ហាញនូវអ្វី ដែលហាក់មានបំណង សម្រួលដល់ក្រុម ដែលកំពុងតែប្រយុទ្ធ នឹងពួកយោធា...
បច្ចុប្បន្នភាព វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានកើតឡើង ចាប់តាំង ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កំពុងជាន់លើដាន ប្រវត្តិសាស្ត្រចាស់ ។ ទូរទស្សន៍ CNN បានផ្សព្វផ្សាយថា កាលពីថ្ងៃអាទិត្យ ទី៨...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា គម្រោងចេញដោយ ឧត្តមសេនីយ៍កាន់អំណាច នៅមីយ៉ានម៉ា ដើម្បីប្រារព្ធធ្វើការបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំ បង្ហាញឲ្យឃើញថា ពួកគេកំពុងធ្វើឲ្យពេលវេលាជាប់គាំង និងត្រូវការឲ្យបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ បង្កើនសម្ពាធលើពួកគេ។ នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី មួយក្នុងសប្ដាហ៍នេះ រវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន មានសមាជិក១០ប្រទេស ដែលរួមទាំងមីយ៉ានម៉ាផងនោះ មន្ត្រីអាមេរិករូបនោះបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី លោក Retno Marsudi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រទេសមីយ៉ានម៉ា ធ្វើការអនុម័តយល់ព្រម ចំពោះការតែងតាំងប្រេសិតពិសេស មួយរូបរបស់សមាគមអាស៊ាន។ រយៈពេល៦ខែ បន្ទាប់ពីពួកយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យនៃប្រទេសមីយ៉ានម៉ា រដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានប្រារព្ធធ្វើកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីបញ្ចប់អំពើហិង្សា និងសម្របសម្រួលកិច្ចពិភាក្សាគ្នា រវាងរបបយោធានិងក្រុមអ្នកប្រឆាំង តាមរយៈតែងតាំងប្រេសិតពិសេស។ មិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ថា...
បរទេស៖ ប្រធាននៃក្រុមហ៊ុននាំចេញអាវុធ រដ្ឋរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងមូស្គូ កំពុងតែសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលយោធា នៃប្រទេសមីយ៉ានម៉ា ក្នុងការផ្គត់ផ្គង់ឲ្យប្រទេសនេះ នូវសម្ភារៈយោធា ដែលរួមមានទាំងយន្តហោះផង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សកម្មជនសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទធ្វើរបបយោធា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងការទូតអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា និងបានបង្ហាញសារស្រដៀងនេះដែរ ទៅកាន់ថ្នាក់ដឹកនាំយោធារបស់មីយ៉ានម៉ា។ នៅក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចក្នុងទីក្រុងចាកាតា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា ការមូលមតិគ្នាជាឯកច្ឆ័ន្ទចំនួន៥ចំណុច ដែលបានព្រមព្រៀងគ្នា ដោយសមាគមអាស៊ាន គួរតែជាមូលដ្ឋានដែលស្ថានភាព អាចត្រូវដោះស្រាយបាន។ លោក Sergei...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហភាពមីយ៉ានម៉ា Than Lwin Khet News បានចុះផ្សាយថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធា បានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់ប្រទេសនេះឥតត្រាប្រណី ក្នុងយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេសទៅលើក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ។ Than Lwin Khet News បានអោយដឹងថា នៅថ្ងៃអង្គារ ទី៦ ខែកក្កដានេះ កងកម្លាំងយោធារបស់របបសឹក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយប្រាប់មេដឹកនាំ យោធាមីយ៉ានម៉ា លោក Min Aung Hlaing ថា ទីក្រុងមូស្គូមានការប្តេជ្ញាធ្វើការពង្រឹង ចំណងមិត្តភាពយោធា ជាមួយប្រទេសមីយ៉ានម៉ា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័តឥមានរុស្ស៊ី RIA។ នៅក្នុងជំនួបគ្នាមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្ស៊ី...
បរទេស៖ ទិន្នន័យអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្តល់ប្រាក់ចំនួន ៩០០.០០០ដុល្លារ ឲ្យដល់មូលនិធិជំនួយមនុស្សធម៌ ដឹកនាំដោយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ានម៉ា។ មន្ត្រីនាំពាក្យមួយរូបឲ្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បាននិយាយថា ទិន្នន័យពីមុនលើសេវាកម្ម តាមដានហិរញ្ញវត្ថុរបស់ខ្លួនបង្ហាញ ពីការចូលរួមចំនួន ៣០០.០០០ដុល្លារ ធ្វើឡើងដោយកូរ៉េខាងជើងនោះ...
បរទេស៖ ទិន្នន័យដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដែលជាធម្មតាគឺជាអ្នកទទួលជំនួយមនុស្សធម៌អន្តរជាតិនោះ បានធ្វើការបរិច្ចាគប្រាក់ចំនួន៣០០.០០០សែនដុល្លារ ឲ្យដល់មូលនិធិដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយឲ្យដល់មីយ៉ានម៉ា។ យោងតាមការិយាល័យសម្របសម្រួលនិងដល់សេវាកម្មតាមដានហិរញ្ញវត្ថុកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកុម្មុយនិស្តឯកោមួយនេះ គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានចូលរួមចំណែកផែនការឆ្លើយតបមនុស្សធម៌នៅមីយ៉ានម៉ា។ បើតាមទិន្នន័យ OCHA ប្រទេសកូរ៉េខាងជើង បានធ្វើការបរិច្ចាគនោះ កាលពីថ្ងៃទី២៤ ខែឧសភា ដែលនេះគឺជាការបរិច្ចាគលើកទីមួយរសប់ទីក្រុងព្យុងយ៉ាង គិតចាប់តាំងពីឆ្នាំ២០០៥មក...