រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា នៅថ្ងៃពុធបានប្រកាសថា នឹងដកបទបញ្ជាស្នាក់នៅ ផ្ទះក្នុងក្រុងចំនួន៤៤ ដោយសារការឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃរ ឆ្លងតិចតួច ត្រូវបានគេរកឃើញ ។ សេចក្តីប្រកាសបានដាក់ថា ការបញ្ជានេះនឹងត្រូវបានលើក នៅក្នុងទីប្រជុំជនចំនួន២០ នៃតំបន់រ៉ងហ្គូន និងទីប្រជុំជនចំនួន២៤នៃទីក្រុង Mandalay,...
យូអិន ៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ានម៉ា បានឲ្យដឹងថា ការទទួលស្គាល់ របបយោធាមីយ៉ាន់ម៉ាថា រដ្ឋាភិបាល របស់ប្រទេស នឹងមិនបញ្ឈប់អំពើហិង្សា ដែលកំពុងកើនឡើងនោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ារូបនេះ បានព្រមានថា វិធានការបែបនេះនឹងរុញច្រានប្រទេសនេះ ឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យ។ លោកស្រី Christine...
យ៉ាំងហ្គោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Zaw Min Tun បានប្រាប់អ្នកយកព័ត៌មានថា “តាមពិតទៅ ប្រមុខរដ្ឋនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល” ដោយបន្ថែមថា ការសម្រេចចិត្តរបស់អាស៊ាន នឹងជាការប្រមាថដល់អធិបតេយ្យភាពរបស់យើង”។ អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលយោធា បានទទួលការអញ្ជើញ សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិម្មិតនៅថ្ងៃអង្គារនេះ។ ឧត្តមសេនីយ Zaw Min Tun...
យ៉ាំងហ្គោន៖ អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលយោធា បានទទួលការអញ្ជើញ សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិម្មិតនៅថ្ងៃអង្គារនេះ។ ឧត្តមសេនីយ Zaw Min Tun បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដកមេដឹកនាំយោធាលោក មីន អ៊ុនឡាំង ចេញពីកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដោយលើកឡើងពីលទ្ធភាព ដែលគ្មាននរណាម្នាក់តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ក្នុងឱកាសនេះ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន...
បរទេស៖យោធាមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បាននិយាយថា របាយការណ៍ស្តីពីមីយ៉ានម៉ា ចេញដោយប្រេសិតអង្គការសហប្រជាជាតិពីររូប បានប្រើប្រាស់ប្រភពមិនគួរទុកចិត្ត ធ្វើការចោទប្រកាន់ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមីយ៉ានម៉ា។ ក្រសួងការបរទេសរបស់បបយោធាមីយ៉ានម៉ា បាននិយាយថា របាយការណ៍និងការនិយាយថ្មីៗនេះ ចេញដោយប្រេសិតពិសេស លោក Christine Schraner Burgener និងអ្នករាយការណ៍ពិសេស លោក Tom Andrews នៅឆ្ងាយពីការពិត និងឆ្លុះបញ្ចំាងភាពអគតិអង្គការសហប្រជាជាតិ។...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ថា របបយោធាមីយ៉ាន់ម៉ា កាលលពីថ្ងៃអាទិត្យ បានចាត់ទុករបាយការណ៍ សិទ្ធិចុងក្រោយរបស់អង្គការ សហប្រជាជាតិ (UN) ស្តីពីប្រទេស ដែលមានជម្លោះថា ជា “ការញុះញង់ឲ្យមានអំពើហិង្សា” ហើយបានចោទប្រកាន់ស្ថាប័ននេះថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង...
រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា យោងតាមសចក្តីប្រកាសមួយ ចេញដោយក្រសួង សុខាភិបាល កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ ពីករណីថ្មីនៃជំងឺ កូវីដ-១៩ចំនួន ៦៨៧នាក់ ជាមួយគ្នានេះដែរ ការធ្វើតេស្តប្រចាំថ្ងៃ រកឃើញវិជ្ជមាន គឺមានអត្រា៤.៨៣ភាគរយ នៅក្នុងរយៈពេល...
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានលើកលែងទោស ដល់អ្នកទោសចំនួន ១,៣១៦ នាក់។ យោងតាមបទបញ្ជានេះអ្នកទោសចំនួន ១,៣១៦ នាក់ត្រូវបានលើកឡើងដោយផ្អែកលើ មូលដ្ឋានមនុស្សធម៌។ ក្រុមប្រឹក្សា ក៏បានបិទសំណុំរឿងប្រឆាំងនឹងមនុស្សចំនួន ៤,៣២០ នាក់ ដែលកំពុងត្រូវបានកាត់ទោសនៅតុលាការផ្សេងៗនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទន្ទឹមនឹងនេះដែរអគ្គមេបញ្ជាការនៃសេនាប្រមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានឲ្យដឹងនៅក្នុងសាររបស់លោកទៅកាន់សាធារណជននៅថ្ងៃច័ន្ទនេះថា ការអនុវត្តកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណងនាំមកនូវភាពរុងរឿងដល់ប្រទេសនិងការបង្កើតសហព័ន្ធសហព័ន្ធប្រជាធិបតេយ្យ។...
បរទេស៖មន្ត្រីនំាពាក្យយោធាមីយ៉ានម៉ាមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាសេដ្ឋកិច្ចកំពុងកើតមាននៅមីយ៉ានម៉ា គឺបង្កឡើងដោយកត្តាខាងក្រៅ និងរលកពីរនៃការឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលយោធា ទទួលខុសត្រូវទាំងស្រុង និងកំពុងប្រឹងប្រែងធ្វើការដើម្បីដោះស្រាយ។ ថ្លែងបន្ទាប់ពីរូបិយវត្ថុមីយ៉ានម៉ា ធ្លាក់ចុះដល់កម្រិតទាបថ្មី នៅក្នុងសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រុមប្រឹក្សាយោធា លោក Zaw Min Tun បានមានប្រសាសន៍ថា ធនាគារកណ្ដាល មិនអាចបំពេញតម្រុវការក្នុងស្រុកសម្រាប់ប្រាក់ដុល្លារនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា...
យូអិន៖ មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមានប្រជាជនប្រហែល ៣ លាននាក់ កំពុងត្រូវការជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍បន្ទាប់ពីការឃុំខ្លួនមេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេសនៅថ្ងៃទី០១ ខែកុម្ភៈ ក្នុងចំណោមប្រជាជន ៣ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ មនុស្ស ២ លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ...