បរទេស៖ កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍បានឲ្យដឹងថា ប្រទេសជប៉ុននឹងបន្តផ្តល់សិទ្ធ ឲ្យពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការរស់នៅក្នុងប្រទេសរបស់ខ្លួន ដដែលទោះបីជាពួកគេនឹងមានវិសាដែលផុតកំណត់ទៅហើយក្តី។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ Yoko Kamikawa បានបន្តទៀតថា វិសាថ្មីនឹងអាចត្រូវបានផ្តល់ដោយ ស្វ័យប្រវត្តិក្នុងរយៈពេល ៦ខែទៀតចំពោះពលរដ្ឋមីយ៉ាន់ម៉ាទាំងឡាយ ក្រោមមូលហេតុនៃបញ្ហាធ្វើរដ្ឋប្រហារ ដែលបានធ្វើឡើងតាំងតែថ្ងៃទី១ ខែកុម្ភៈនោះមក។ អជ្ញាធរជាតិអន្តោប្រវេស របស់ជប៉ុនក៏បានឲ្យដឹងទៀតថា កិច្ចការងារជាបន្ទាន់នេះនឹងអាច ផ្តល់សិទ្ធជូនពលរដ្ឋមីយ៉ាន់ម៉ា...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថាតុលាការយោធាមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស ២៨ នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទដុតបំផ្លាញរោងចក្រចំនួនពីរ បន្ទាប់ពីរោងចក្រជាច្រើនដែល ផ្តល់ហិរញ្ញប្បទានដោយចិន ត្រូវបានដុតបំផ្លាញអំឡុង ពេលមានចលាចលនៅក្នុងទីក្រុងយ៉ាំងហ្គោន កាលពីខែមីនា។ សារព័ត៌មានយោធាមីយ៉ាន់ម៉ា Myawady ដែលគ្រប់គ្រងដោយកងទ័ពបានចុះផ្សាយថា ក្រុមជនល្មើសបានកំណត់គោលដៅរោងចក្រស្បែកជើង និងរោងចក្រកាត់ដេរមួយនៅជាយក្រុង Hlaing Tharyar នៃទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ ប្រព័ន្ធផ្សព្វផ្សាយ...
រ៉ង់ហ្គូន៖ មេធាវីម្នាក់បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋជាច្រើន បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីយោធា បានកាន់កាប់អំណាច និងឃុំខ្លួនលោកស្រីអស់រយៈពេលជិត ៣ ខែមកហើយ។ ក្រោយមកនៅថ្ងៃនោះទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបថតរបស់លោកស្រីស៊ូជី នៅក្នុងតុលាការដែលនេះជាលើកទី១ ហើយដែលរូបថត ដែលបង្ហាញលោកស្រីត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយ របបយោធាចេញផ្សាយចាប់តាំង...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយកងទ័ព នៅភាគខាងកើត នៃប្រទេសកាលពីថ្ងៃអាទិត្យ និងបានអះអាងថា បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខច្រើនជាង១៣ នាក់ ហើយបានចាប់ខ្លួន០៤នាក់ និងបានកម្ទេចប៉ុស្តិ៍ប៉ូលិស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួង ការបរទេសជប៉ុន បានព្រមាន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ក្រុងតូក្យូ អាចបង្កក ជំនួយទាំងអស់ ដល់មីយ៉ាន់ម៉ា ខណៈដែលរបបយោធា នៅតែបន្តប្រើប្រាស់កម្លាំង ដ៍សាហាវប្រឆាំងនឹងគូប្រជែង...
បាងកក ៖ កាសែតប្រឆាំងមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃសុក្រថា គណៈកម្មការរៀបចំការបោះឆ្នោត សហភាពមីយ៉ាន់ម៉ា (UEC) គ្រោងនឹងរំលាយ គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយទីប្រឹក្សារដ្ឋ គឺលោកស្រី អ៊ុងសាន ស៊ូជី ពីបទបន្លំសន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន Sputnik...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ០២១ថា ក្រុមសកម្មជន បាននិយាយថា ពលរដ្ឋជាង៨០០នាក់ ត្រូវបានសម្លាប់ដោយកងសន្តិសុខ របស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរលក នៃការតវ៉ា នៅទូទាំងប្រទេស បន្ទាប់ពីយោធា បានរឹបអូសយកអំណាច នៅក្នុងអំពើរដ្ឋប្រហារមួយ នៅក្នុងខែកុម្ភៈ ។ ប្រទេសមីយ៉ាន់ម៉ា...
បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។ ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។...
តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។...
បាងកក៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រេសិតពិសេសរបស់យូអិន សម្រាប់បញ្ហាមីយ៉ាន់ម៉ា ត្រូវបានគេដឹងថាបាន ជួបពិភាក្សាដោយផ្ទាល់ជាមួយ នឹងលោកនាយករដ្ឋមន្ត្រីថៃ ខណៈដែលលោកស្រី នៅកំពុងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបញ្ចប់ទៅ នៃបញ្ហាតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងតាំងតែពីខែកុម្ភៈ។ លោកស្រី Christine Schraner Burgener នៅក្នុងជំនួបនោះក៏បានថ្លែងប្រាប់ ទៅលើនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នាទីក្រុងបាងកកដែរថា លោកស្រីសង្ឃឹមថា...