គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។ លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន...
បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានចេញមកធ្វើការឆ្លើយតប ទៅនឹងហេតុការណ៍វាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ ជាច្រើន ដោយប្រទេសរុស្សី ដោយក្នុងនោះ លោកបានអះអាងថា រុស្សីកំពុងមានចំនួនមីស៊ីល ថយចុះបន្តិចម្តងៗ ហើយកំពុងនាំឲ្យខ្លួនធ្លាក់ចូល ទៅក្នុងទីបញ្ចប់មួយដោយខ្លួនឯង ដោយសារការប្រើប្រាស់មីស៊ីល យ៉ាងច្រើនបែបនេះ។ លោកប្រធានាធិបតី បាននិយាយថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់មីស៊ីល និងគ្រាប់រ៉ុក្កែតនៅក្នុងសមរភូមិ ដល់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ។ សេតវិមានបានឲ្យដឹងថា ការដឹកជញ្ជូននេះបានរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយថា ខ្លួននឹងប្រកាសដាក់ទណ្ឌកម្ម បន្ថែមទៀតលើក្រុម Wagner...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាមីស៊ីលប្រឆាំង ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក AGM-88 ចំនួន៤គ្រាប់ត្រូវបានគេរកឃើញថា បានបាញ់ប្រហារមកលើតំបន់ Belgorodនៃប្រទេសរុស្សីជាប់ព្រំដែនអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ប្រព័ន្ធការពាររបស់រុស្សីនៅក្នុងតំបន់ Donetsk និង Lugansk ព្រមទាំងតំបន់ Zaporozhye បានរារាំងគ្រាប់មីស៊ីលប្រភេទនេះបានចំនួន៦គ្រាប់ផងដែរ តាមរយៈប្រព័ន្ធការពារ Uragan systemដែលជាអាវុធសលពីសម័យសូវៀត។ ព័ត៌មាននេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលអ៊ុយក្រែន បានធ្វើការវាយប្រហារសំដៅទីក្រុង Belgorod...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានចេញសេចក្តីប្រកាសព្រមានថា ប្រភេទមីស៊ីលថ្មីបច្ចេកវិទ្យាចុងក្រោយ របស់ខ្លួនគឺមានសមត្ថភាព អាចបាញ់ទៅដល់រដ្ឋធានីអាតែន របស់ប្រទេសក្រិក។ លោក Erdogan បានបញ្ជាក់បែបនេះថា៖ ពេលនេះយើងចាប់ផ្តើមធ្វើការ ផលិតមីស៊ីលដោយខ្លួនឯង ហើយពិតណាស់ផលិតកម្មរបស់វា នឹងអាចធ្វើឲ្យក្រិកមានភាពភ័យខ្លាចជាមិនខាន និងជាពិសេសនៅពេល ដែលបាននិយាយដល់ឈ្មោះថា Tayfun ពីព្រោះថាវាអាចបាញ់ទៅដល់ក្រុងអាតែន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាចំណាយប្រហែល ៥ពាន់ពាន់លានយ៉េន (៣៧ពាន់លានដុល្លារ) ដើម្បីបង្កើត និងដាក់ពង្រាយកាំជ្រួចរយៈ ចម្ងាយឆ្ងាយចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដល់ឆ្នាំ២០២៧ ខណៈដែលប្រទេសមួយនេះ មានបំណងមានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើង។ យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពបាញ់ចេញ ពីចម្ងាយបាញ់របស់សត្រូវ នឹងក្លាយជាចំណុចកណ្តាល នៃអ្វីដែលរដ្ឋាភិបាលហៅថា...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣នាក់ ដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់ប្រទេសនេះ ។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល បាលីស្ទិកច្រើនជាង៦០គ្រាប់នៅក្នុងឆ្នាំនេះ ហើយបានសាកល្បងមីស៊ីលអន្តរទ្វីប ជាច្រើនគ្រាប់ ។ លោក Jon Il...
បរទេស៖ ទីស្នាក់ការយោធាអាមេរិកមួយ កន្លែងក្នុងប្រទេសស៊ីរី បានទទួលរងការបាញ់ប្រហារ ដោយគ្រាប់មីស៊ីល, នេះបើយោងតាមបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃអំពើហិង្សារវាងតួកគី និងកងជីវពលឃឺដ ក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មីស៊ីល ចំនួនពីរបានតម្រង់គោលដៅ “មូលដ្ឋានល្បាត” របស់សហរដ្ឋអាមេរិក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់សហភាពអឺរ៉ុប ដែលថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីល និងយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើ បណ្ដាញ Twitter ឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងជំរុញឱ្យក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់ឱ្យខ្លួន ជាមួយនឹងមីស៊ីលបាញ់ បានរយៈចម្ងាយឆ្ងាយ ដែលអាចឱ្យកងកម្លាំង របស់ខ្លួន វាយប្រហារគោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក...