ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។ សូមជម្រាបថា ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន សមាជិក...
ភ្នំពេញ៖ រយៈពេលជាង ១ឆ្នាំ ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយជាង ៤០០លានដុល្លារ សម្រាប់ផ្តល់ជូន ចំពោះគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ កម្ពុជាអាចឆ្លើយតបទៅនឹង វិបត្តិនេះជំងឺកូវីដ-១៩ ក្នុងភាព ស្វាហាប់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា “គ.ល.ក” ដើម្បីធានាដល់ការអនុវត្តមុខងារ និងភារកិច្ច ព្រមទាំងសិទ្ធិ ដែលកំណត់ នៅក្នុងច្បាប់ការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តក ម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៧ រយៈពេល៣ខែទៀត ចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ បើតាមសេចក្តីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជា ឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ...
ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃ២៤ កញ្ញា បានចូលរួមសាទរ ដោយលោកថា នេះជាការទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ។ ជាមួយគ្នានេះ លោកសុំផ្តល់យោបល់ថា បើសិនពលរដ្ឋចង់ធ្វើបុណ្យ ឧទ្ទិសបុណ្យកុសល ជូនដល់ដូនតាអាចនិមន្តព្រះសង្ឃ មួយគ្រួសារតែមួយអង្គបានហើយ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើ ទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។ ថ្មីៗនេះ ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល បានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង ៕