ព្រុចសែល៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹង ការកើនឡើង ហានិភ័យនៃការជាប់គាំង ដែលបណ្តាលមកពីផលប៉ះពាល់ នៃជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ីនិងអ៊ុយក្រែន។ តួលេខថ្មីៗដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបបានបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ដែលរួមមានរដ្ឋសមាជិកចំនួន ១៩ នៃសហភាពអឺរ៉ុប បានកើនឡើងជាមធ្យម ០,២ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ប៉ុន្តែជាមួយនឹងតម្លៃកើនឡើងដោយសារតែថ្លៃថាមពល និងអាហារកាន់តែខ្ពស់ – គណៈកម្មការបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូមានកម្រិតខ្ពស់បំផុត ៧,៥ភាគរយនៅក្នុងខែមេសា...
បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងសភាជាន់ទាបរបស់ប្រទេសនេះ ដោយលើកឡើងថា ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី។ លោក Habeck បានលើកឡើងថា “យើងបានរៀបចំខ្លួន យើងសម្រាប់ស្ថានភាព” ដោយកត់សម្គាល់ថា ទីផ្សារថាមពលបានផ្តល់ជម្រើសគ្រប់គ្រាន់ និងអាចទូទាត់សង សម្រាប់ការបាត់បង់ឧស្ម័នពីប្រទេសរុស្ស៊ី។ ក្រុងម៉ូស្គូកាលពីថ្ងៃពុធ...
HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងម៉ូស្គូបានព្រមានដល់ប្រទេសហ្វាំងឡង់ ថា ខ្លួននឹងប្រឈមមុខនឹង ផលវិបាក ខណៈដែលខ្លួនស្វែងរកការស្នើសុំ សមាជិកភាពអង្គការ NATO “ដោយគ្មានការពន្យាពេល” ហើយអ៊ុយក្រែន វិញបានលើកឡើងថា ខ្លួនបានធ្វើឱ្យខូចខាតដល់កប៉ាល់ដឹកជញ្ជូនរបស់កងទ័ពជើងទឹករុស្ស៊ី នៅឯសមុទ្រខ្មៅ ដែលជាកន្លែងដែលមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុង...
អាមេរិក៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ជាផ្លូវការ ថាប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត សំដៅលើបណ្តាញទំនាក់ទំនង ផ្កាយរណប ដែលប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់រ៉ោតទ័រ ផលិតដោយ Viasat ជាអាជីវកម្មរបស់អាមេរិកផ្តល់ ការតភ្ជាប់អ៊ីនធើណេត...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន...
បរទេស៖ ជាតិនិយមរុស្ស៊ី គឺជាការគំរាមកំហែងដ៏សាហាវ ដល់ពិភពលោក ហើយលោកខាងលិច ត្រូវតែធ្វើចំពោះទីក្រុងមូស្គូ នូវអ្វីដែលធ្លាប់បានធ្វើចំពោះពួកណាស៊ីអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានសរសេរនៅក្នុងគំនិតមួយដែលត្រូវបានចេញផ្សាយដោយកាសែត Telegraph របស់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ។ គាត់បានបន្សល់ទុកនូវផ្នែកដែល ‘ការកាត់ទោស’...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ការរឹបអូសយកទុនបំរុងរូបិយប័ណ្ណ បរទេសរបស់រុស្ស៊ី នឹងមិនខុសអ្វីពី “ចោរកម្ម” នោះទេ។ លោកថា គំនិតបែបនេះត្រូវបាន អណ្តែតដោយអ្នកការទូត កំពូលរបស់ EU លោក Josep Borrell កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានផែនការដាក់ច្បាប់ អាជ្ញាសឹក នៅក្នុងប្រទេស ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយអ៊ុយក្រែនទេ ។លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ ដោយច្រានចោលការអះអាងបែបនេះ ដែលធ្វើឡើងដោយចារបុរសកំពូលរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា...
ម៉ូស្គូ៖ យោធារុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថ្មី ដែលបង្ហាញពីព័ត៌មានលម្អិតនៃ “ការពិសោធន៍អមនុស្សធម៌របស់ មន្ទីរបញ្ចកោណលើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកលចរិកក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា “ប្រភេទចម្បងនៃមុខវិជ្ជាពិសោធន៍ គឺក្រុមអ្នកជំងឺបុរស ដែលមានអាយុពី ៤០-៦០ ឆ្នាំដែលមានដំណាក់កាលនៃ ការអស់កម្លាំងរាងកាយខ្ពស់”...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាពរបស់អង្គការសហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិនអាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ...