ម៉ូស្គូ៖ ទីក្រុងមូស្គូបានជូនដំណឹងពីទីក្រុងហ្សាការតា អំពីចេតនារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ ឬហៅថា (G20) នៅក្នុងខែវិច្ឆិកា។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទម្រង់នៃការចូលរួមរបស់លោកពូទីន នឹងអាស្រ័យលើស្ថានភាពពិភពលោក ដោយគិតគូរពីស្ថានភាពអនាម័យ និងរោគរាតត្បាតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី៕