ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ម៉ាក្រុង បានបែកធ្លាយនៅលើទូរទស្សន៍ France 2

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា ការផ្សព្វផ្សាយអំពីការហៅទូរស័ព្ទ រវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin គឺជាការរំលោភលើ “សីលធម៌ការទូត” ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយក្នុងដំណើរទៅប្រទេសវៀតណាមថា «សុជីវធម៌ការទូតមិនផ្តល់ ឱ្យនូវការលេចធ្លាយឯកតោភាគី នៃការថតសំឡេងបែបនេះទេ»។

ព័ត៌មានលម្អិតនៃការហៅទូរស័ព្ទសម្ងាត់ប៉ុន្មាន ថ្ងៃមុនប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបង្ហាញដោយទូរទស្សន៍ France 2 នៅក្នុងភាពយន្តឯកសារ ស្តីពីការដោះស្រាយជម្លោះ របស់ប្រធានាធិបតីបារាំង។

ផ្ទាំងពាណិជ្ជកម្ម

លោក Lavrov បាននិយាយថា រុស្ស៊ីមិនមានអ្វីត្រូវខ្មាសគេពីខ្លឹមសារ នៃការសន្ទនារវាងមេដឹកនាំទាំងពីរនោះទេ។

លោកបានមានប្រសាសន៍ថា “យើងនៅក្នុងគោលការណ៍ដឹកនាំ ការចរចាតាមរបៀបដែលយើង មិនដែលមានអ្វីដែលត្រូវខ្មាស់អៀន។ យើងតែងតែនិយាយអ្វី ដែលយើងគិត ហើយត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបចំពោះពាក្យទាំងនេះ និងពន្យល់ពីជំហររបស់យើង”៕

To Top