ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែក។ នេះបើតាមការចុះផ្សាយរបស់ទទក។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ...
បរទេស៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅថ្ងៃចន្ទនេះបានប្រកាសថារដ្ឋទាំងឡាយ របស់អូស្ត្រាលីនឹងត្រូវតែអាចទទួលបានវ៉ាក់សាំងជាច្រើន បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ទោះបីជាបច្ចុប្បន្នការចែកចាយកំពុងជួបបញ្ហាពន្យាពេលក្តី។ កាលពីសប្តាហ៍មុនរដ្ឋជាច្រើនរបស់អូស្ត្រាលី បានដាក់សំណើរសុំឲ្យរដ្ឋាភិបាលក្នុងការបង្កើនចំនួនផ្គត់ផ្គង់វ៉ាក់សាំង ឲ្យបានច្រើនបន្ថែមទៀតខណៈដែលវ៉ាក់សាំងប្រភេទ AstraZeneca មកដល់ពេលនេះត្រូវបាន គោលការណ៍អនុញ្ញាតិឲ្យប្រើប្រាស់តែចំពោះមនុស្ស មានវ័យ៦០ឆ្នាំឡើងប៉ុណ្ណោះ។ កន្លងមកកម្មវិធីចែកចាយវ៉ាក់សាំង និងចាក់វ៉ាក់សាំងរបស់អូស្ត្រាលីត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវ ជាច្រើនដងទៅតាមគោលដៅដោយសារតែបញ្ហាផ្គត់ផ្គង់នៅក្នុងសកលលោក ផងហើយជាពិសេស បញ្ហាពន្យាពេលនិងបញ្ហារបស់វ៉ាក់សាំង AstraZenecaផង។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ចំនួន៩ ០២៤ ០០០ ដូស ក្នុងនោះចំនួន ៨ ៧ ០០ ០០០ដូស គឺមកពីប្រទេសចិន។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា វ៉ាក់សាំងចិនស៊ីណូវ៉ាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានជំរុញឱ្យជនជាតិអាមេរិក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រោះប្រទេសនេះហាក់ដូចជា ខកខានគោលដៅរបស់សេតវិមាន សម្រាប់ការចាក់វ៉ាក់សាំងនៅខែក្រោយ ដោយសារមេរោគថ្មីដែលបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងសុន្ទរកថានៅឯសេតវិមានលោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯសេតវិមានដោយជំរុញឱ្យអ្នក ដែលមិនចេះខ្វល់ខ្វាយ និយាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលបានចាក់ថ្នាំ...
បរទេស៖ ប៉ូលីសបាននិយាយថា មន្រ្តីប៉ូលីសចូលនិវត្តន៍អាយុ ៧៣ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ពោលគឺរយៈពេល ៥ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZenica ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅម៉ោងប្រហែល ៣រសៀលមន្ត្រីចូលនិវត្តន៍រូបនេះ បានដួលនិងសន្លប់បាត់ស្មារតី នៅផ្ទះ ក្រុមអ្នកជួយសង្គ្រោះ Ruam...
នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់ វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់កម្ពុជាបន្ថែមទៀត ដើម្បីសម្រុកចាក់ជូនប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ លោកស្រី...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារពិភពលោកឬ WB និងសហភាពអាហ្វ្រិកហៅកាត់ថា AU បានធ្វើការប្រកាសរួមគ្នាថា នឹងធ្វើការប្រកាសថា នឹងចាប់ផ្តើមធ្វើការរួមគ្នា ក្នុងការចែកចាយវ៉ាក់សាំងប្រមាណជា ៤០០លានដូស ជនពលរដ្ឋអាហ្វ្រិក។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែលនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើង នៅក្រោយពេលជំនួបរវាង ប្រធានធនាគារពិភពលោក WB លោក David Malpass...
បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ តាមសេចក្តីរាយការណ៍...
ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ក្រុមហ៊ុនចិន ចំនួន១លានដូសទៀត បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញហើយ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំង១លានដូស មកដល់កម្ពុជា នារសៀលនេះ គឺជាវ៉ាក់សាំង លើកទី៧ហើយ។ ដោយលើកទី៦ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី៨ មិថុនា ,លើកទី៥ ចំនួន១លានដូស...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសថៃឡង់ដ៏ បានលើកឡើងថា ប្រទេសថៃឡង់ដ៏ បានចុះហត្ថលេខាលើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូស ដែលបានផលិតឡើងដោយក្រុមហ៊ុន Pfizer and BioNTech ដែលនឹងនាំមកនៅមុនចុងឆ្នាំនេះ ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ...