ភ្នំពេញ៖ ខណៈសល់ពេលត្រឹមតែ ១៥ថ្ងៃទៀត កម្ពុជានឹងត្រូវធ្វើជា ប្រធានអាស៊ានពេញលេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យបណ្ដាប្រទេស ពាក់ព័ន្ធទាំងអស់ បង្ហាញនូវគោលជំហររបស់ខ្លួន ជុំវិញបញ្ហាសមុទ្រខាងត្បូង ។ ក្នុងឱកាសសម្ពោធដាក់ ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥...
ភ្នំពេញ៖ លោក Derek Chollet ទីប្រឹក្សាក្រសួង ការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់ គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២។ ការលេីកឡេីងរបស់លោកទីប្រឹក្សា ក្រសួងការបរទេសអាមេរិក ធ្វេីឡេីងក្នុងឱកាសជួប សវនាការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈ ជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពី អាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ ទាំងបីរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតី របស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។ លោក Derek Chollet បានអះអាងជាថ្មីថា “អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២” ។ លោកទីប្រឹក្សា បានជម្រាបថា ប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតជាដើម ៕
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីមានវិវាទរវាងមីយ៉ាន់ម៉ា និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែលបានមូលមតិគ្នាមិនឲ្យលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ចូលប្រជុំកំពូលចិន-អាស៊ាន ក្នុងពេលលោក ស៊ី ជីនពីងប្រធានាធិបតីចិន បានចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានកាលពីថ្ងៃទី២២ វិច្ឆិកា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីបូព៌ា នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃឡង់ដ៏ នៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានសន្យាបង្កើនការចូលរួម ជាមួយអាស៊ីអាគ្នេយ៍ ដែលជាសមរភូមិដ៏សំខាន់មួយ...
ដំណឹងដ៏គួរឱ្យរីករាយមួយត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ២២ ខែ វិច្ឆិកានេះ ស្របនឹងការប្រារព្ធធ្វើកិច្ចប្រជុំកំពូលចិន -អាស៊ានដើម្បីរំលឹកខួបអនុស្សាវ រីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ ។ បន្ទាប់ពីការចុះហត្ថលេខាបានជាងមួយឆ្នាំ កិច្ចព្រមព្រៀងនេះបានកំណត់ពីពេលវេលាជាក់លាក់នៃការចូលជាធរមានជាផ្លូវការ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិននិងកម្ពុជានឹងឈានចូលក្នុងយុគសម័យថ្មីដែលកាន់តែស្អិតល្មួត ងាយស្រួល សេរី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជាមួយការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃទី១៨ វិច្ឆកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានពិភាក្សាយ៉ាងច្រើន ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការ ផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការរីកលូតលាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែ សមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងវិស័យនយោបាយ-សន្តិសុខ លោក HAYASHI Yoshimasa បានកោតសរសើរចំពោះ ការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែក ដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ លើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយលោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរ ទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការពិគ្រោះ យោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបាន ជោគជ័យនូវតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន និងលោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពី ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា “អាស៊ានមានតួនាទីសំខាន់...
ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងតំបន់អាស៊ាន និងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តាសមាជិក ជាប្រទេសអាស៊ាន ត្រូវបន្តខិតខំដោះស្រាយបញ្ហានេះ តាមរយៈការជំរុញការអនុវត្ត នូវលិខិតុបករណ៍គតិយុត្ត ។ ការអនុវត្តនូវលិខិតុបករណ៍ គតិយុត្តទាំងនោះមានដូចជា៖ ទី១. សេចក្តីណែនាំស្តីពីការ កែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍...