គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានឲ្យដឹងថា ប្រទេសអភិវឌ្ឍន៍ត្រូវតែបំពេញការសន្យាយូរអង្វែងរបស់ពួកគេក្នុងការផ្តល់ប្រាក់ចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។ លោក Sisi បានឲ្យដឹងក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ នៃភាគីនានា ( COP26) ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុង Glasgow ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារនេះថា “យើងមានការព្រួយបារម្ភអំពីគម្លាតរវាងមូលនិធិដែលមាន និងតម្រូវការជាក់ស្តែងនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាឧបសគ្គដែលប្រទេសរបស់យើងប្រឈមមុខក្នុងការទទួលបានវា”។...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប លោក Abdel Fattah el-Sisi កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា លោកនឹង មិនបន្តដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្នទៀត ឡើយក្រោយប្រឈមមុខ ទៅនឹងស្ថានភាពបែបនេះ អស់រយៈពេលជាង៤ឆ្នាំមកហើយនោះ។ លោក Sisi បានប្រកាសអំពីការ សម្រេចចិត្ត របស់លោកបែបនេះ នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការដាក់ឲ្យដំណើរការឡើងវិញនូវជើងហោះ ហើរវាងរដ្ឋាធានីនៃប្រទេសអេហ្ស៊ីប Cario ជាមួយនឹងប្រទេស របស់ខ្លួនឡើងវិញនៅចុងខែកញ្ញានេះ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីលោក Mohamed Hamuda បានបញ្ជាក់ថាអាកាសចរ ស៊ិវិលនៃប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងជាភាពចាំបាច់មួយ ដើម្បី អាចបន្តការហោះហើរឡើងវិញ រវាងអាកាសយានដ្ឋាន Mitiga នៃទីក្រុង Tripoli ទៅកាន់អាកាសយានដ្ឋាន Benghazi ទីក្រុង...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីស្រាអែលលោក Yair Lapid ហើយបានជំរុញឱ្យអ៊ីស្រាអែល ស្តារកិច្ចចរចាសន្តិភាពជាមួយ ភាគីប៉ាឡេស្ទីនឡើងវិញ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល រាប់ទសវត្សរ៍របស់ប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេស អេហ្ស៊ីបលោក Ahmed Hafez បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា លោក Shoukry...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett បានក្លាយទៅជាមេដឹកនាំរបស់អ៊ីស្រាអ៊ែលដំបូងគេ ក្នុងរយៈពេល១១ឆ្នាំ ចុងក្រោយនេះបានបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសអេហ្ស៊ីប។ ជំនួបលើកដំបូងរបស់មេដឹកនាំអ៊ីស្រាអ៊ែល រូបនេះ ក៏នឹងត្រូវបានគេដឹងថានឹងជួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi ផងដែរនៅក្នុងទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh ក្នុងរយៈពេលចំនួនដល់ទៅ៣ម៉ោង។ អ្វីដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេល ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីប...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សមាជិកនៃសហគមន៍អេហ្ស៊ីប បេសកកម្ម Al Azhar និងបុគ្គលិកស្ថានទូតអេហ្ស៊ីប នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានវិលមកមាតុប្រទេសវិញប្រកប ដោយសុវត្ថិភាព នៅក្នុងរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃអង្គារនេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA បានរាយការណ៍ដូច្នេះ ។ ទីភ្នាក់ងារបានឲ្យដឹងថា “ផ្អែកតាមការចង្អុលដោយផ្ទាល់...
បរទេស ៖ ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសក្នុងការធ្វើការហោះហើរ ត្រង់ឡើងវិញទៅកាន់រមណីយដ្ឋាន ចំនួន២កន្លែងនៅ Hurghada និង Sharm el-Sheikh របស់ប្រទេស អេហ្ស៊ីបដើម្បីបញ្ចប់ទៅ នៃបម្រាមហោះហើរ អស់រយៈពេលជាង៦ឆ្នាំ មកហើយ។ បម្រាម ធ្វើដំណើរ ទៅកាន់រមណីយដ្ឋានទាំងពីរនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសរុស្សី គិតចាប់តាំងតែពីព្រឹតិ្តការណ៍...
អាឡាមីន៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំមួយនៅទីនេះ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេហ្ស៊ីប។ លោក Sisi បានស្នើឱ្យលោក វ៉ាង យី បង្ហាញនូវការគោរពដ៏ស្មោះត្រង់ ចំពោះប្រធានាធិបតីចិនលោកស៊ី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីបបានធ្វើការវិនិយោគប្រាក់ប្រមាណរហូត ទៅដល់៧៤ពាន់លានដុល្លារ រួចមកហើយទៅលើវិស័យ ប្រេងនិងហ្គាសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារប្រេងនិងធនធានរ៉ែ al Molla បានថ្លែងថា៖កំណែទម្រង់សេដ្ឋកិច្ចបានធ្វើឲ្យប្រទេសអេហ្ស៊ីប មានរូបរាងជាថ្មីម្តងទៀត នៅលើផែនទី សេដ្ឋកិច្ចនិងវិនិយោគ អន្តរជាតិចំពេលមានការគាំទ្ ររបស់ប្រទេសនេះក្នុងការអភិវឌ្ឍនិងជឿនលឿន លើគ្រប់វិស័យ។ លោកបន្តថា៖ ប្រទេសអេហ្ស៊ីបកន្លងមកបានធ្វើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនរហូតទៅដល់៩៨ជាមួយនឹង ក្រុមហ៊ុនអន្តរជាតិតូចធំ ដែលរកស៊ីលើវិស័យប្រេង និងហ្គាសគិតចាប់តាំង តែពីឆ្នាំ២០១៤មកម្ល៉េះ។...
យេរូសាឡឹម ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu និងប្រធានទីភ្នាក់ងារ ស៊ើបការណ៍ពិសេស របស់អេហ្ស៊ីប និងជំនួប រវាងរដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល ជាមួយនឹងមេដឹកនាំអេហ្ស៊ីប កាលពីថ្ងៃអាទិត្យត្រូវបានគេដឹងថា ធ្វើឡើង ដើម្បីចូលរួមនៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីបញ្ចប់ការ បាញ់បោះដាក់គ្នានៅក្នុងតំបន់...