តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃពុធ បានអំពាវនាវឱ្យសាធារណរដ្ឋកូរ៉េ ផ្តល់ឱ្យធនាគារកណ្តាលអ៊ីរ៉ង់ នូវលទ្ធភាពទទួលបានទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលពីរឆ្នាំកន្លះ ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និង សេអ៊ូល បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការផ្លាស់ប្តូរខុសច្បាប់ របស់ធនាគារកូរ៉េខាងត្បូង ដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។ លោក...
បរទេស៖ ភាពអត់ធ្មត់របស់ សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់ទៅរកកិច្ចពិភាក្សាគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ គឺមិនមែនគ្មានដែនកំណត់នោះទេ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price និយាយនៅថ្ងៃពុធសប្ដាហ៍នេះ។ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការឆ្លើយតបជាផ្លូវការ ចំពោះសំណើសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដែលសុំពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំរួមមួយជាមួយប្រទេសនានា ដែលបានចរចាកិច្ចព្រមព្រៀងនោះ។ នៅពេលត្រូវគេសួរ នៅសន្និសីទកាសែតមួយថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានលើកឡើងថាប្រទេសអ៊ីរ៉ង់ នឹងបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ជាមួយនឹងការផ្លាស់ប្តូរ តម្រូវការរបស់ប្រទេស ដែលអាចបង្កើនរហូតដល់ ៦០ភាគរយ ប្រសិនបើចាំបាច់។ លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិននៅមានកម្រិត ចំពោះការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ ភាគរយនោះទេ...
តេអេរ៉ង់ ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រម តាមសំណើរបស់កូរ៉េខាងត្បូង ស្តីពីវិធីប្រើប្រាស់ទ្រព្យ សម្បត្តិរបស់ខ្លួន ដែលត្រូវបានចាក់សោរនៅទីក្រុងសេអ៊ូល ប៉ុន្តែរាល់ការដកប្រាក់ទាំងនោះនឹងត្រូវធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយសហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយរបស់ក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានអះអាងថាខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងសេអ៊ូល ស្តីពីការផ្ទេរ និងការប្រើប្រាស់មូលនិធិរបស់ខ្លួនប្រមាណ ៧ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងធនាគារ កូរ៉េខាងត្បូង។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងស្វះស្វែង ពង្រឹងនិងបន្តកិច្ចព្រមព្រៀង រវាងមហាអំណាចពិភពលោកនិងប្រទេសអ៊ីរ៉ង់ ដែលមានគោលបំណង ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “សហរដ្ឋអាមេរិក នៅតែប្តេជ្ញាធានាថា ប្រទេសអ៊ីរ៉ង់មិនសម្រេចបានអាវុធនុយក្លេអ៊ែ ហើយកិច្ចការការទូត គឺជាផ្លូវដ៏ល្អបំផុតដើម្បី សម្រេចបានគោលដៅនោះ”។ លោក Blinken...
បរទេស៖ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែអន្តរជាតិ បានប្រកាសថា ខ្លួនទើបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យចូលមក ពិនិត្យមើលសកម្មភាព នុយក្លេអ៊ែនៅក្នុងប្រទេស ដោយបង្កើតលក្ខខណ្ឌនានា ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ លោក Rafael Mariano Grossi ជាអគ្គនាយកទីភ្នាក់ងារ សារថាមពលអាតូមិកអន្តរជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេទើបបានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ ជាមួយមន្ត្រីអ៊ីរ៉ង់...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ គោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ ទាក់ទងនឹងផលប្រយោជន៍អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោក Zarif បានសរសេរលើបណ្តាញអ៊ីនធឺណិតថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់...
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ឬហៅកាត់ថា (E3) និងសហរដ្ឋអាមេរិកបានបញ្ជាក់ ពីគោលបំណងរួមគ្នារបស់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់ទៅរកការអនុលោមតាម ការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយអំពាវនាវឱ្យអ៊ីរ៉ង់ កុំចាត់វិធានការអ្វីបន្ថែមទៀត ដូចជាការកំណត់ជាអន្តរជាតិ និង សកម្មភាពផ្ទៀងផ្ទាត់ ទីភ្នាក់ងារថាមពលបរមាណូ (IAEA) ។ រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ប៉ុន្តែនឹងមិនចរចាឡើងវិញ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះឡើយ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា“...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោកសង្ឃឹមថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនឹងបញ្ចុះបញ្ចូលប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកគឺលោក ចូ បៃដិន ឱ្យដកទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើទីក្រុងតេអេរ៉ង់ ដោយអ្នកកាន់តំណែងមុន របស់អាមេរិកលោកដូណាល់ត្រាំ។ ការកត់សម្គាល់របស់លោក Mohammad Javad Zarif នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យហាក់ដូចជា មានគោលបំណងក្នុងការពន្លឿន ការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន ដែលមានបំណងវិលត្រឡប់...