បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហភាពអារ៉ាប់រួម គឺគ្រាន់តែជាការចាប់ផ្តើមនៃផ្លូវឆ្ពោះទៅរក សន្តិភាព ជាមួយបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបង្ហាញពីការផ្តល់នូវភាព ជាមិត្តជាមួយប្រទេសអារ៉ាប់ ដែលមានការចាប់អារម្មណ៍ចង់បង្កើត ចំណងមិត្តភាពប្រក្រតី។ លោក Yair Lapid ដែលជារដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ក្នុងការធ្វើទស្សនកិច្ចប្រទេសនៅតំបន់ឈូងសមុទ្រ ចាប់តាំងពីប្រទេសមួយចំនួនបានបង្កើតចំណងមិត្តភាព កាលពីឆ្នាំមិញនោះ ក៏បានលើកឡើងជាថ្មីពីក្តីព្រួយបារម្ភរបស់អ៊ីស្រាអែល ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ដែលកំពុងតែចរចាគ្នា នៅក្នុងទីក្រុងវីយែន ផងដែរ។...
យេរ៉ូសាឡឹម ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញថា វ៉ាក់សាំង Pfizer បង្កើនឱកាស នៃការវិវត្តទៅជាជំងឺ កកឈាមដ៏កម្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ TTP គឺជាជំងឺធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការបង្កើត កំណកឈាម នៅក្នុងសរីរាង្គជាច្រើន...
បរទេស៖រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់សហភាពអារ៉ាប់រួម នៅសប្ដាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសមួយរូប របស់អ៊ីស្រាអែល ទៅកាន់រដ្ឋនៅតំបន់ឈូងសមុទ្រនោះ គិតចាប់តាំងពីប្រទេសទាំងពីរបានបង្កើតចំណងមិត្តភាពការទូត កាលពីឆ្នាំមិញមក។ លោក Yair Lapid ដែលបានស្បថចូលកាន់តំណែងកាលពីសប្ដាហ៍មុនក្រោយរដ្ឋាភិបាលថ្មី នឹងត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម គឺព្រះអង្គម្ចាស់ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនានេះ នេះបើយោងតាមការនិយាយឲ្យដឹង ពីក្រសួងការបរទេសអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍មួយ។...
បរទេស៖លោក Naftali Bennett ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះបានធ្វើការព្រមានថា ភាពអត់ធ្មត់របស់អ៊ីស្រាអែល ចំពោះក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានអស់ហើយ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែងមក។ ថ្លែងនៅព្រឹត្តិការណ៍រំឭកដល់អ្នកដែលស្លាប់ក្នុងសង្គ្រាមឆ្នាំ២០១៤នៅតំបន់ហ្គាហ្សាស្ទ្រីប លោក Naftali Bennett បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោក នឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែម ចំពោះការវាយប្រហារទៅលើពួកប៉ាឡេស្ទីន ស្របពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា នៅក្នុងដំណើរឆ្លើយតប...
បរទេស៖ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោស ចំពោះការបោះឆ្នោតជ្រើសលោក Ebrahim Raisi ឲ្យកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ ដោយថា របបរបស់លោក នឹងជារបបដ៏ឃោរឃៅ ដែលមហាអំណាចពិភពលោក មិនគួរចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយនោះឡើយ។ លោក Ebrahim Raisi ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមទណ្ឌកម្មអាមេរិកពីបទរំលោភបំពានសិទ្ធិមនុស្សនោះ បានទទួលជ័យជំនះដូចដែលបានរំពឹងទុក កាលពីថ្ងៃសៅរ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ ក្រោយការប្រកួតប្រជែងមួយ ដែលមិនសូវទទួលបានការអើពើម្ចាស់ឆ្នោត ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច...
បរទេស៖ ប្រមុខនៃទីភ្នាក់ងារសន្តសុខ ក្នុងស្រុករបស់ប្រទេសអ៊ីស្រាអែល បានចេញនូវការព្រមានដ៏កម្រមួយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្តីពីភាពអាចកើតមានអំពើហិង្សា នៅក្នុងអំឡុងពេលមានការចោទប្រកាន់ ផ្នែកនយោបាយដ៏ខ្លាំងបំផុត ក្នុងពេលជាច្រើនទសវត្ស ដោយប្រទេសជិតឈានដល់ ការដកតំណែងនាយករដ្ឋមន្ត្រីពីលោក Benjamin Netanyahu។ លោក Netanyahu នាពេលបច្ចុប្បន្ន កំពុងតែប្រឈមមុខភាព អាចបញ្ចប់ការកាន់តំណែង នាយករដ្ឋមន្ត្រីរយៈពេល ១២ឆ្នាំរបស់លោក ក្រោយមេដឹកនាំបក្សប្រឆាំង លោក...
បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ទៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃសុក្រ ក្រោយធ្វើដំណើរទៅសហរដ្ឋអាមេរិក ជួបជាមួយមន្ត្រីនានា ស្តីពីការគម្រាមកំហែងបង្កឡើង ដោយឥរិយាបថដ៏គឃ្លើនរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Benny Gantz...
បរទេស ៖ នៅក្នុងសុន្ទរកថា ដំបូងរបស់លោក ចាប់តាំងពីបង្កើត សម្ព័ន្ធរដ្ឋាភិបាល ដែលទំនងជា នឹង ដកលោកចេញ ពីតំណែងនោះ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការថ្កោលទោស ចំពោះសម្ពន្ធភាព ចែករំលែកអំណាច នៅថ្ងៃព្រហស្បតិ៍នេះ ។ នៅថ្ងៃពុធសប្ដាហ៍នេះ សមាជិករដ្ឋសភា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Lolwah Al-Khater បាននិយាយថា មានផែនការដើម្បីសាងសង់ផ្ទះ ឡើងវិញចំនួនជាង ៤៥ ០០០ ខ្នង ដែលត្រូវបានបំផ្លាញក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយថវិកាដែលផ្តល់ ដោយកាតាក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lolwah...
បរទេស ៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខា សន្ធិសញ្ញាពន្ធគយមួយ ដោយពិពណ៌នាការ ចុះហត្ថលេខានោះថា ជាការជំរុញមួយដល់ការ អភិវឌ្ឍពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្រោយបង្កើតចំណង មិត្តភាពប្រក្រតីវិញ កាលពីឆ្នាំមិញ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS...