វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកលោក John Mearsheimer បានឲ្យដឹងថា មូលហេតុដ៏ជ្រៅនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការពង្រីកអង្គការណាតូ ហើយ “រុស្ស៊ីកំពុងមានប្រតិកម្មទៅនឹងការ ប៉ុនប៉ងរបស់លោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយ ជាបន្ទាយខាងលិចនៅតាមព្រំដែនរុស្ស៊ី” ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយកាសែតស៊ិនហួ សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយនៅសាកលវិទ្យាល័យ Chicago បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនចង់ធ្វើឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការ...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់ក្រសួងការពារជាតិ ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី ។ លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថារដ្ឋាភិបាលអ៊ុយក្រែន បានបែងចែក ទឹកប្រាក់ប្រហែល ៤ពាន់លានដុល្លារ សម្រាប់ក្រសួង ដោយលើកឡើងថា “យើងកំពុងព្យាយាម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ សម្រាប់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ភាគីទាំងពីរបានជជែកគ្នាអំពីស្ថានភាពនៅសមរភូមិ និងទីក្រុង Mariupol ដែលត្រូវបានរារាំងនៅភាគខាងកើតអ៊ុយក្រែន ដោយបន្ថែមកិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ដើម្បីសម្រេចបានសន្តិភាព គឺជាប្រធានបទមួយផ្សេងទៀតនៃការសន្ទនា។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានវាយលុកតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបរាជ័យក្នុងការចាប់យក តំបន់គោលដៅចំនួន៣ ខណៈដែលទីក្រុងម៉ូស្គូបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់ លោកខាងលិចមកលើរុស្ស៊ី និងការបញ្ជូនអាវុធទៅអ៊ុយក្រែន កំពុងរារាំងការចរចាសន្តិភាព ។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនបានលើកឡើង នៅក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗប្រចាំថ្ងៃថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលពួកគេបានកាន់កាប់ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ អ៊ុយក្រែន លោក Taras Vysotskiy បានសម្តែងការព្រួយបារម្ភថា...
បរទេស៖ អង្គការណាតូកំពុងរៀបចំ គាំទ្រអ៊ុយក្រែន “សម្រាប់រយៈពេលយូរ” ដរាបណាជម្លោះយោធាជាមួយរុស្ស៊ី នឹងអូសបន្លាយយូរ ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។ នេះបើតាមអគ្គលេខាធិការនៃប្លុកយោធា លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូល យុវជននៅទីក្រុងប្រ៊ុចសែល លោក...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍អ្វីជាមួយនឹងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែជំនួសមកវិញនូវអ្វីៗគ្រប់យ៉ាងដែលអាមេរិកអាចធ្វើទៅបាន គឺដើម្បីឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយរយៈពេលយូរ តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao បានទទូចថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រសួងការជាតិ របស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានអនុវត្តន៍ទៅលើការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុងគៀវ ក្នុងអំឡុងពេលលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច ។ ក្រសួងបានឲ្យដឹងនៅក្នុងការលើកឡើង ដោយសង្ខេបប្រចាំថ្ងៃរបស់គាត់លើជម្លោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
បរទេស៖ សូម្បីតែសភា Bundestag បានបោះឆ្នោតឱ្យបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់អ៊ុយក្រែនក៏ដោយ ក៏ប្រជាជនអាល្លឺម៉ង់ភាគច្រើនបារម្ភថា ការបន្តផ្គត់ផ្គង់សព្វាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ អាចបណ្តាលឱ្យជម្លោះរីករាលដាល ដល់ប្រទេសផ្សេងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជនទីក្រុងប៊ែរឡាំង ក៏កំពុងស្វែងរកវិធីដើម្បីទប់ទល់នឹង ការកើនឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹង ប្រទេសរុស្ស៊ីផងដែរ,...