បរទេស៖ អតីតរដ្ឋមន្រ្តីខុទ្ទកាល័យនិងជា សមាជិកសភាជាន់ខ្ពស់លោក Subramanian Swamy បានអះអាងថា សហរដ្ឋអាមេរិកពិតជានឹងដាក់ទណ្ឌកម្ម CAATSA ប្រឆាំងនឹងឥណ្ឌា ព្រោះថាប្រព័ន្ធការពារមីស៊ីលការពារអាកាស S-400 ដំបូងត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅខែវិច្ឆិកានេះ។ សហរដ្ឋអាមេរិកបានអនុវត្តច្បាប់ប្រឆាំង អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ប្រឆាំងនឹងប្រទេសមួយចំនួនដូច ជាចិននិងតួកគីសម្រាប់ការទិញអាវុធផលិតដោយ រុស្ស៊ី។ ប្រធានមន្ទីរប៉ង់តាហ្គោនបានទទូចឱ្យទីក្រុងញូវដេលីចៀសវាងការទិញអាវុធ S-400 ពីរុស្ស៊ីប្រសិនបើខ្លួនសង្ឃឹមថាអាចគេចផុតពីទណ្ឌកម្មរបស់អាមេរិក។ យោងតាមសារព័ត៌មាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូន Gulab ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបាក់ដីនៅល្ងាចថ្ងៃអាទិត្យនេះ នៅរដ្ឋឆ្នេរសមុទ្រភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសឥណ្ឌា គឺនៅ Odisha និង Andhra Pradesh ។ យោងតាមនាយកដ្ឋាន ឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានឲ្យដឹងថា...
បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្តែងការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់ទីក្រុងញូដេលី ដែលថា ក្នុពេលខាងមុខឆាប់ៗនេះ ខ្លួននឹងអាចបន្តនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩បាន។ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសឥណ្ឌា ដែលថា ខ្លួននឹងអាចនាំបន្តការនាំចេញថ្នាំវ៉ាក់សំាង ក្នុងពេលខាងមុខឆាប់ៗនេះ វាជាដំណឹងដ៏ពិសេស និងជាការកោតសរសើរថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ន កំពុងចាក់ថ្នាំវ៉ាក់សាំងដល់មនុស្សប្រមាណ១០លាននាក់ ក្នុងមួយថ្ងៃ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កុមារជនជាតិឥណ្ឌា ដែលមានអាយុចាប់១២ឆ្នាំឡើង នឹងអាចមានសិទ្ធ ក្នុងការចាក់វ៉ាកសាំង ការពារកូវីដ បានហើយចាប់ពីខែតុលាខាង មុខនេះតទៅ។ ការប្រកាសនេះធ្វើឡើង ក្នុងពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុក របស់ឥណ្ឌា Cadila Heathcare នឹងធ្វើការដំណើរការវ៉ាក់សាំង របស់ខ្លួនជាលើកដំបូងផង ដែរចាប់ពីខែតុលានេះហើយវា...
បរទេស ៖ ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបសន្ទនាគ្នា ជាមួយនឹងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendi Modi អំពីបញ្ហា នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ កិច្ចសន្ទនាគ្នានេះ ត្រូវបានធ្វើឡើងក្នុងពេល ដែលបារាំងកំពុងមានបញ្ហាជាមួយ នឹងអាមេរិកនិងអូស្ត្រាលី ដោយសារកុងត្រា ដែលមានតម្លៃរហូត...
បរទេស ៖ មន្ត្រីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញ នេះបានប្រកាសថា បានចាប់រឹបអូស បាននូវសារជាតិញៀនចំនួនជាង៣តោន ដែលមានប្រភពមក ពីប្រទេសអាហ្គានីស្ថាន ដែលមានតម្លៃប្រមាណ ទៅដល់២០០ពាន់លានរូពីឬ២,៧២ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថា ប្រទេសអាហ្គានីស្ថាន គឺជាប្រទេសនាំមុខគេ ក្នុងការនាំចេញសារធាតុញៀនធំបំផុត លើលោកប៉ុន្តែចាប់តាំង តែពីត្រូវបានក្រុមតាលីបង់ចូលគ្រប់គ្រង អំណាចមករដ្ឋាភិបាល របស់ក្រុមនេះបានប្រកាសហាមប្រាម នូវរាល់ជំនូញថ្នាំញៀន ទាំងអស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ ប្រែសម្រួល៖...
បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ ចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងមានការវិវត្តល្អប្រសើរឡើង ត្រឹមតែនៅពេលណាដែលប្រទេសសងខាងដកថយកងទ័ពខ្លួន ចេញពីទីប្រឈមមុខដាក់គ្នា ស្ថិតនៅតាមព្រំដែននៃជួរភ្នំហិមាល័យប៉ុណ្ណោះ។ លោក Subrahmanyam Jaishankar តាមសេចក្តីរាយការណ៍ បានបង្ហាញពីគោលជំហររបស់ប្រទេសឥណ្ឌានេះ នៅពេលដែលលោកបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន គឺលោក វ៉ាង យី នៅក្រៅកិច្ចប្រជុំក្នុងតំបន់មួយ នៅទីក្រុង Dushanbe កាលពីថ្ងៃព្រហស្បតិ៍។...
បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងលើសពី៣៣លាននាក់ហើយ នៅក្នុងប្រទេសឥណ្ឌាដែលមានចំនួន៣៣.០២៧.៦១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៣៨.៩៤៨នាក់ ត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ មានអ្នកស្លាប់បន្ថែមទៀតចំនួន២១៩នាក់ ត្រូវបានចុះក្នុងបញ្ជីដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៤៤០.៧៥២នាក់ ។...