ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ដំណើរការផ្តាច់ទំនាក់ទំនងរបស់កងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដ៏តានតឹងមួយនៃព្រំដែន ដែលមានជម្លោះរបស់ពួកគេត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពព័ត៌មានផ្លូវការបានឲ្យដឹង ដោយដកស្រង់ប្រភពផ្លូវការថា ភាគីទាំងពីរបានបញ្ចប់ការដកកងទ័ព និងផ្នែករឹងរបស់យោធា ពីភាគខាងជើងនិងខាងត្បូងនៃបឹង Pangong នៅភាគខាងកើតតំបន់ Ladakh។ របាយការណ៍ក៏បានលើកឡើងផងដែរថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពឥណ្ឌា និងចិន នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ថ្មី មួយនៅថ្ងៃសៅរ៍នេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីក្នុងស្រុកបានបញ្ជាក់ជាមួយស៊ិនហួ នៅថ្ងៃអង្គារនេះថា សាកសពចំនួន ២៦នាក់ បានត្រូវទាញចេញពីតំបន់ដែល បានរងនូវផលប៉ះពាល់ដោយការ បាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋចំនួន ១៨០នាក់កំពុងបន្តបាត់ខ្លួន និងបានខិតខំជួយសង្រ្គោះដល់ពួកគេ ។ ក្រុមជនរងគ្រោះ...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក...