ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី១២លាននាក់ បន្ទាប់ពីមានអ្នកឆ្លង បន្ថែមទៀតជាង៥,៣ពាន់នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា តួលេខចុងក្រោយបង្អស់ ចេញដោយក្រសួង សុខាភិបាលសហព័ន្ធ បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១២.១៤៩.៣៣៥នាក់ ដែលអ្នកាឆ្លងជំងឺ បន្ថែមទៀត មានចំនួន៥៣.៤៨០នាក់ ដែលត្រូវបានគេរាយ ការណ៍ឲ្យដឹងនៅទូទាំងប្រទេស ។

ក្រៅពីនេះ ស្លាប់មានចំនួន៣៥៤នាក់ ក៏ត្រូវបានគេរាយការណ៍ ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៦២.៤៦៨នាក់ ។

មានអ្នកកំពុងសម្រាក ព្យាបាលជំងឺចំនួន៥៥២.៥៦៦នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១១.៤៣៤.៣០១នាក់ បានចាកចេញពីមន្ទីរ ពេទ្យវិញហើយ បន្ទាប់ពីទទួលបានការព្យាបាលជំងឺ ។

ចំនួនអ្នកជំងឺដែលកំពុង សម្រាកព្យាបាលបានកើនឡើងចំនួន១១.៨៤៦នាក់ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ក្នុងចំណោមដែលបាន រាយការណ៍នោះដែរ គឺជិត៤.០០០នាក់ ត្រូវបានរាយការណ៍ពីរដ្ឋ Maharashtra ដែលស្ថិតនៅភាគនីរតីនៃប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top