មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ គ្លីនិក...
ភ្នំពេញ៖ ថ្មីៗនេះ សំបកកេស និងកំប៉ុងថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រូវបានគេសង្កេតឃើញថា មានរូបកីឡាករក្រុមបាល់ទាត់ Manchester City ដែលរូបភាពទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រក្រុមបាល់ទាត់ ជើងឯក២រដូវកាល ចុងក្រោយជាប់ៗគ្នានេះ ងឿងឆ្ងល់ថា តើហេតុអ្វីបានជាភេសជ្ជៈ ប៉ូវកម្លាំងអាចប្រើរូបភាពទាំងនេះ បោះពុម្ភជាប់លើកំប៉ុង និងសំបកកេសគេបាន។ រូបកីឡាករដែលគេប្រទះឃើញមាន ៣រូប ក្នុងនោះរួមមាន Gabrial...
ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធី នៃខែផ្សព្វផ្សាយការយល់ដឹង អំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការ សុខភាពអន្តរជាតិប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់។ កម្មវិធីនេះ គឺជាកម្មវិធីមួយ...
វ៉ាស៊ីនតោន៖ ព្រមានចិន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ប្រទេសចិនកាន់តែមានភាពរឹងមាំ និងអស្ថិរភាពជាងឆ្នាំមុន ខណៈពេលដែលបង្ហាញ ពីការចង់បញ្ចប់នូវអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដោយប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នៅក្នុងសុន្ទរកថា នៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pence...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់ប្រទេសជប៉ុនលោក អ៊ីស៊ូ ស៊ូហ្គាវ៉ារ៉ា Isshu Sugawara បានលាលែងពីតំណែងនៅថ្ងៃសុក្រនេះ ចំពេលមានការចោទប្រកាន់ថា ការិយាល័យរបស់លោកបានផ្តល់ប្រាក់ និងអំណោយដ៏គួរឲ្យសោកស្តាយ ដល់អ្នកគាំទ្រដោយរំលោភលើច្បាប់ បោះឆ្នោតរបស់ប្រទេស។ ការលាលែងពីតំណែងភ្លាមៗនេះ គឺជាការថយក្រោយមួយ សម្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានផ្តល់តំណែង ជារដ្ឋមន្រ្តីដល់លោកស៊ូហ្គាវ៉ារ៉ា នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីកាលពីជាងមួយខែមុន។ គណបក្សប្រឆាំងបានដាក់សម្ពាធលើលោកស៊ូវ៉ាវ៉ារ៉ា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ថវិកា ១.៤៥ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់វិស័យ កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំង កែលម្អលក្ខខណ្ឌជីវភាពរស់នៅ ក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ជាពិសេស អភិវឌ្ឍវិស័យអប់រំ និងជំនាញ។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៦ ខែតុលា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបដិសេធចំពោះប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះការមិនរាប់បញ្ចូលសាលាមត្តេយ្យកូរ៉េ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសមាគមគាំទ្រ ក្រុងព្យុងយ៉ាង របស់ប្រជាជនកូរ៉េនៅក្នុងប្រទេសជប៉ុន ពីកម្មវិធីអប់រំឥតគិតថ្លៃរបស់ខ្លួន។ ប្រទេសជប៉ុនបានធ្វើការអប់រំមត្តេយ្យ និងថែទាំកុមារដោយមិនគិតថ្លៃ សម្រាប់កុមារដែលមានអាយុ ចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ ប៉ុន្តែមធ្យោបាយប្រហែល ៤០ ដែលជាប់ទាក់ទង ជាមួយសមាគមទូទៅ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Kang Kyung-wha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រែក្លាយតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរ ឱ្យទៅជាតំបន់សន្តិភាពពិភពលោក នឹងដើរតួជាការធានា ផ្នែកសន្តិសុខដល់សន្តិសុខ និងពង្រឹងសន្តិភាពនៅក្នុងតំបន់។ លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលទីក្រុងសេអ៊ូល កំពុងប្រារព្ធខួបលើកទី៧៤ នៃការបង្កើតអង្គការសហប្រជាជាតិ ដោយយោងទៅលើសំណើ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន ទៅកាន់មហាសន្និបាតយូអិន...
ភ្នំពេញ: សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកនយោបាយនិងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគម្រោងផែនការនៃ ចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិការចូលរួមសប្បាយរីករាយក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងឯកភាពជាតិ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ តុលានេះក្នុងន័យដេីមថា ថ្មីៗនេះមានការរិះគន់ពី មជ្ឈដ្ឋានខ្លះចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួម ក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស ។ ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិ ជាថ្មីម្តងទៀតថាការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គម ប្រជាធិបតេយ្យនោះឡើយ ។ បងប្អូនជនរួមជាតិយើង បានជ្រាបស្រាប់ហើយថាការប្រកាសជាសាធារណៈនិង ជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាព ដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។ហេតុនេះគំរោងផែនការវិលចូលកម្ពុជាវិញបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយ ធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជាយើង ។ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកជូនជនរួមជាតិថាសកម្មភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការ វិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សីកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគាត់ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមាន សមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ ។ ប៉ុន្តែការវិលត្រឡប់ មកកម្ពុជានាពេលនេះគឺ សម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង ។ ទន្ទឹមនេះគំរោងផែនការវិលមកកម្ពុជាវិញនាពេលនេះ គឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិយើងក៏ដូចការចូលរួមសប្បាយរីករាយ របស់ប្រជាជនយើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រ នៃយើងព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ ។ ជាចុងក្រោយនេះខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយ និងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគំរោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ ៕
ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍អឹសួរិនស៍ ដែលជាផ្នែកមួយ នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញ ជូនសាធារណជន នូវផលិតផលធានារ៉ាប់រងពីរ សំរាប់ផ្តល់ជូនជាមធ្យោបាយ ដល់ក្រុមហ៊ុនឬស្ថាប័ន ក្នុងការថែរក្សាធនធានមនុស្សដែលជា ទ្រព្យសម្បត្តិយ៉ាងសំខាន់ ចូលរួមចំណែក ក្នុងការផ្តល់ភាពរីកចំរើន និងវឌ្ឍនភាពដល់ក្រុមហ៊ុន ឬស្ថាប័ននោះ។...