ស៊ីដនី៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអូស្រ្តាលី បានព្រមានថា ការទាមទារឱ្យមានការស៊ើបអង្កេតមួយ ចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នេះអាចនាំឱ្យមានការ ធ្វើពហិការរបស់ចិន ទៅលើស្រាប្រភេទ Aussie ឬការធ្វើដំណើរមកប្រទេសអូស្រ្តាលី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអូស្រ្តាលីបានចូលរួម ជាមួយសហរដ្ឋអាមេរិក ក្នុងការអំពាវនាវឱ្យមាន ការស៊ើបអង្កេតឱ្យបានហ្មត់ចត់...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងថ្មីចំនួន ២១៥នាក់ និងស្លាប់បន្ថែមទៀតចំនួន ១០នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខដែលបានចុះ ក្នុងបញ្ជីនៅក្នុងប្រទេសនេះសរុប ៤.៥៣៤នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន ៣១៧នាក់ផងដែរ ។ លោក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា លោក Andrew Cuomo អភិបាលក្រុង បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុងញ៉ូវយ៉ក នឹងចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានផ្ទុះឡើងនូវវីរុសកូរ៉ូណា ខ្លាំងក្លាបំផុត ក្នុងនោះមានវិធីសាស្ត្រមួយចំនួន ដែលធ្វើតាមជំហានៗ ។ លោក Cuomo បានលើកឡើងថា យុទ្ធសាស្ត្រនៃការបើកដំណើរការ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ថានភាពធាតុអាកាសថា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ដោយបញ្ជាក់នៅរយៈពេលនេះ សីតុណ្ហភាពនៅកម្ពុជា អប្បបរមា ពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ។ ក្រសួងបានឲ្យដឹងទៀតថា នៅរយៈពេល នៃការព្យាករណ៍នេះ ក៏មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននូវបាតុភូតផ្គរ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ តទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរ ទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ...
ពោធិ៍សាត់ ៖ អភិបាល នៃគណះអភិបាល ខេត្តពោធិសាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ សូមបន្តចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជម្ងឺ (Covid-19)...
ថ្ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម157) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាពីពេលថ្មីៗនេះ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ធ្វើកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន២១គ្រួសារ ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីនេះ មានការចូលរួមពីលោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៦០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៩,០១០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៣៨២នាក់។...
បរទេស៖Daily Mailចេញផ្សាយនៅ ថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថាមហាសេដ្ឋី មានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកគឺលោកBill Gateបានលើកឡើងពីការយល់ឃើញរបស់គាត់ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិនដែលបានធ្វើកន្លងមកចាប់តាំងតែពីពេល ដែលកូវីដ១៩ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។ លោកBill Gateដែលបានឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើនទៅលើរដ្ឋាភិបាលរបស់ ទីក្រុងប៉េកាំងថាគឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។មកដល់ពេលនេះ វាដូចជាឆាប់ពេកថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះប៉ុន្តែលោកGate បានបញ្ជាក់ទៀតការឆ្លើយតបរបស់ប្រទេសចិនតាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាតគឺមានភាពត្រឹមត្រូវស្រប ទៅតាមពេលវេលាល្អណាស់។ ក្នុងនោះផងដែរលោកBill Gateបែរជាបាននិយាយថាដោយឡែកតែអាមេរិកប៉ុណ្ណោះដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយប្រៀបធៀបទៅនឹងប្រទេសដទៃ។ការលើកឡើងបែបនេះបានធ្វើឡើងនៅ ក្រោយពេលដែលអាមេរិកបានប្រកាសដកប្រាក់ជំនួយទាំងអស់របស់ខ្លួនសម្រាប់WHOចេញដោយប្រធានាធិបតី ដូណាល់ត្រាំ៕ ប្រែសម្រួល៖ស៊ុនលី