ព័ត៌មានជាតិ

លោក ម៉ៅ ធនិន បន្តអំពាវនាវ អោយពលរដ្ឋ បន្តបង្ការ ទប់ស្កាត់ជម្ងឺ (Covid-19)

ពោធិ៍សាត់ ៖ អភិបាល នៃគណះអភិបាល ខេត្តពោធិសាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ សូមបន្តចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជម្ងឺ (Covid-19) អោយបានគ្រប់ៗគ្នា ពោលគឺត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងត្រូវថែរក្សាសុខភាព អោយបានល្អ និងត្រូវតែសំអាតអនាម័យ អោយបានជាប្រចាំ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា។

ការអំពាវនាវ បែបនេះ បន្ទាប់ពីលោក បានបន្តជួបសំណេះសំណាល ជាមួយក្រុមគ្រួសារម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលមកពីក្រុងពោធិ៍សាត់ និងមកពីតាមបណ្តាស្រុកនានា ក្នុងខេត្តប្រមាណជា ១៥៧គ្រួសារ ដែលមានការខ្វះខាត ហើយលោកអភិបាលខេត្ត ក៍បានចែកជូនអង្ករក្នុង ១គ្រួសារៗ ទទួលបានអង្ករចំនួន១០ គីឡូក្រាមផងដែរ ៕

To Top