ភ្នំពេញ ៖ របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា ក្នុង រយៈពេល ១០ ថ្ងៃ នៃ ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៥,៦៨៩នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៣,១៣០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៦៧៩នាក់។...
សេអ៊ូល៖ រដ្ឋាភិបាលទីក្រុង នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យ កន្លែងកំសាន្តទាំងអស់ មានដូចជាក្លឹប និងរង្គសាល បញ្ឈប់អាជីវកម្មជាបន្ទាន់ ព្រោះការឆ្លងជាចង្កោម របស់ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងសង្កាត់ Itaewon ដែលមានមនុស្សរស់នៅច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអភិបាលក្រុងសេអ៊ូល...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ប្រឆាំងនឹងប្រទេសចិន ជុំវិញការរំលោភព្រំដែនសមុទ្ររបស់ខ្លួន ដោយនាវាល្បាតរបស់ចិននៅជិតកោះ Senkaku ដែលមានជម្លោះដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាកោះ Diaoyudao ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារនេះដោយដកស្រង់ ប្រភពជាច្រើនថា ការតវ៉ាត្រូវបានចេញដោយក្រសួងការបរទេសជប៉ុន ទៅកាន់ស្ថានទូតចិនតាមទូរស័ព្ទ...
ភ្នំពេញ៖ ក្រោយសង្កេតឃើញមានការទន្ទ្រាន កាន់កាប់និងចាក់ដីលុបបឹងព្រែក ដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់រហូតដល់បង្ក ឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ទៅកាន់គ្រប់អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។ យោងតាមលិខិតរបស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក...
តូក្យូ៖ ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ បានអំពាវនាវឱ្យមានសកម្មភាព សម្របសម្រួល ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺកូវីដ-១៩ ដោយការព្រមានពីកម្រិតខ្ពស់ នៃភាពមិនប្រាកដប្រជាជុំវិញការរំពឹង នៃទុកសេដ្ឋកិច្ចពិភពលោក។ នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី Kristalina Georgieva បានសរសេរជាលាយលក្ខណ៍អក្សរថា“ ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩គឺជាវិបត្ដិស្មុគស្មាញជាងអ្វីដែលយើងធ្លាប់បានប្រើជាមួយ នឹងការតក់ស្លុតដែលទាក់ទងទៅនឹងសុខភាព និងសេដ្ឋកិច្ចរបស់យើង ដែលបាន ធ្វើឲ្យជីវិតសេដ្ឋកិច្ចរបស់យើង ឈានដល់ទីបញ្ចប់” ។ ...
ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាព កម្ពុជា-ចិន ដែលកសាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាង ប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀត ដល់ប្រជាជនទាំងពីរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថាRoyal du Cambodge។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រាប់ប្រជាជនរុស្ស៊ី នៅថ្ងៃសៅរ៍នេះថា ពួកគេនឹងមិនបរាជ័យទេ នៅពេលដែលពួកគេ រួមសាមគ្គីគ្នា ក្នុងខណៈលោកចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ នៃទិវាជ័យជំនះក្នុងសង្គ្រាមលោកទីពីរ។ ក្រោយបានដាក់កម្រង ផ្កាកូឡាបនៅទីអនុស្សរណៈសង្គ្រាម Eternal Flame នៅជិតវិមានក្រឹមឡាំងរួចមក លោក ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា...
បរទេស ៖ មន្ត្រីសុខាភិបាល ជាន់ខ្ពស់ចិនមួយរូប នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសចិននឹងបង្កើតប្រព័ន្ធ ទប់ស្កាត់និងគ្រប់គ្រងជម្ងឺ ដើម្បីដោះស្រាយភាពទន់ខ្សោយ ដែលបង្កឡើងដោយសារតែការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា ។ លោក Li Bin ជាអនុកម្មាធិការ សុខាភិបាលចិន បានមានប្រសាសន៍ថា “ការផ្ទុះឆ្លងនៃវីរុស កូរ៉ូណានេះ គឺជាការតេស្តសាកល្បង ដ៏ធំមួយចំពោះអភិបាលកិច្ច...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយ ផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ប្រាប់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការផ្តល់ការគាំទ្រ ដល់ប្រទេសកូរ៉េខាងជើង ក្នុងសមត្ថភាពប្រឆាំង នឹងការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានផ្សាយថា លោក...