ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភ នូវសម្ភារៈសម្រាប់ការពារ និងប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ ពីទីក្រុងសៀងហៃ ប្រទេសចិន ដែលត្រូវបាន លោកអភិបាលរាជធានីភ្នំពេញ ចាត់ទុកថា ការចែករំលែក សម្ភារៈទាំងអស់នេះ គឺជាវត្ថុដ៏មានតម្លៃ និងទឹកចិត្តដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន រវាងសម្ព័ន្ធមេត្រីភាព ទីក្រុងសៀងហៃ និងទីក្រុងភ្នំពេញ ខណៈដែលកម្ពុជាផ្ទាល់ កំពុងតែត្រូវការជាចាំបាច់ ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Jerome Salomon អគ្គនាយកសុខាភិបាល បានថ្លែងកាលពីថ្ងៃចន្ទថ បារាំង បានចុះបញ្ចីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០.២៦៥នាក់ ដែលបានក្លាយជាប្រទេសលំដាប់ថ្នាក់ទី៤ ដែលមានអ្នក ស្លាប់លើសពី២ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីតាលី និងអេស្ប៉ាញ ។ នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ ឲ្យដឹងពីមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់១៧០.០០០ នាក់ហើយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ។ ក្នុងចំណោមប្រទេសទាំងអស់នៅទូទាំងពិភពលោក សហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ ដែលមានអ្នកឆ្លង...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣១,៧៥៩ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,១៤៩នាក់...
កំពង់ចាម ៖ លោក មាស ធីបញ្ញា និងសហការី នៅរសៀលថ្ងៃទី២១ ខែមេសា ២០២០នេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល ,ម៉ាស់ ១.០០០ , សាប៊ូ ១,០០០ដុំ ជែលលាងដៃ ១០០ ដប និងភេសជ្ជៈ អាដេ...
អ៊ីស្តង់ប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ លោក Erdogan បានថ្លែងឲ្យដឹង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា កូរ៉េខាងត្បូង ត្រូវបាន គេរាយការណ៍មកថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៩នាក់ ធៀបនឹងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺកើនឡើងដល់ ១០.៦៨៣នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺមាន៥នាក់ ដែលបានឆ្លងពីបរទេស ដែលនាំឲ្យអ្នកឆ្លង...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប រួមជាមួយដៃគូជាច្រើន កាលពីថ្ងៃចន្ទ បានបើកដំណើរការវេទិកា ចែករំលែកទិន្ន័យកូវីដ-១៩ ដើម្បីជួយដល់ការប្រមូល និងចែករំលែកទិន្នន័យស្រាវជ្រាវ ដែលមាន ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃវីរុសនេះ។ គណៈកម្មការអឺរ៉ុប បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វេទិកាថ្មីនេះ នឹងផ្តល់នូវបរិយាកាសអឺរ៉ុប និងពិភពលោកបើកចំហ និងអាចជឿទុកចិត្តបាន ដែលអាចធ្វើមាត្រដ្ឋានបាន ដែលអ្នកស្រាវជ្រាវ អាចរក្សាទុកចែករំលែក និងវិភាគនូវការរកឃើញជាច្រើន...
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំង បង្ការការពារពីការឆ្លង រាលដាល នៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាម ទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ...
កូឡុំបូ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសស្រីលង្កា បានប្រកាសនៅល្ងាចថ្ងៃចន្ទថា ខ្លួននឹងធ្វើការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត របស់ប្រទេសនេះនៅថ្ងៃទី២០ ខែមិថុនា ដោយពន្យារពេលជិតមួយខែ ដោយសារជំងឺកូវីដ-១៩ ។ ការស្ទង់មតិដំបូង ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេលដោយគណៈកម្មការ រៀបចំការបោះឆ្នោតកាលពីខែមុន បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស COVID-១៩ ។ នាយកដ្ឋានព័ត៌មានរដ្ឋាភិបាល...