ព័ត៌មានអន្តរជាតិ

បារាំង មានអ្នកស្លាប់ ដោយជំងឺ កូវីដ១៩ដល់ទៅជាង ២ម៉ឺននាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Jerome Salomon អគ្គនាយកសុខាភិបាល បានថ្លែងកាលពីថ្ងៃចន្ទថ បារាំង បានចុះបញ្ចីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០.២៦៥នាក់ ដែលបានក្លាយជាប្រទេសលំដាប់ថ្នាក់ទី៤ ដែលមានអ្នក ស្លាប់លើសពី២ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីតាលី និងអេស្ប៉ាញ ។

នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Salomon បានថ្លែងថា ការបាត់បង់អាយុជីវិតមនុស្ស ដែលបណ្តាលមកពីវីរុសកូរ៉ូណា មានចំនួន២០.២៦៥នាក់ លើស៥៤៧នាក់ ធៀបនឹងថ្ងៃអាទិត្យ ដែលមាន ចំនួន១៩.៧១៨នាក់ ដែលជាតួលេខកើនឡើងលឿនជាងថ្ងៃអាទិត្យ មានចំនួនមនុស្សស្លាប់៣៩៥នាក់ ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ចង់ឲ្យមានវ៉ាក់សាំងការពារជំងឺ គូវីដ១៩ សម្រាប់ចាក់ឲ្យពលរដ្ឋទាំងអស់នៅទូទាំងពិភពលោក ។ អ្នកនាំពាក្យរបស់គាត់បានលើកឡើងដូច្នេះកាលពីថ្ងៃចន្ទ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top