ព័ត៌មានអន្តរជាតិ

សកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបាន កើនឡើងដល់១៧ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ ឲ្យដឹងពីមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់១៧០.០០០ នាក់ហើយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ។

ក្នុងចំណោមប្រទេសទាំងអស់នៅទូទាំងពិភពលោក សហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ ដែលមានអ្នកឆ្លង និងស្លាប់ច្រើនបំផុត បន្ទាប់មកមានអេស្ប៉ាញ អ៊ីតាលី និងបារំាង និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប អាស៊ី  និងនៅ អាមេរិកឡាទីន ផងដែរ ។

អគ្គនាយកអង្គការសុខភាពពិភពលោក បានសម្តែងក្តីបារម្ភៈអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងចង់ឲ្យមាន វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ ចាក់ដល់ពលរដ្ឋទាំងអស់នៅទូទាំងពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top