ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាមានមន្ទីរពេទ្យបំរុង ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានបន្ទប់ត្រៀម ទទួលអ្នកជំងឺ Covid-19 នៅដាច់ដោយឡែក និង ដែលមាន បំពាក់សម្ភារៈការពារខ្លួន និង បុគ្គលិកទទួលការបណ្តុះបណ្តាល អំពីការការពារ និង ត្រួតពិនិត្យការចំលងរោគ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ...
ភ្នំពេញ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោង ប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Abdelilah EL HOUSNI ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា ព្រោះជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរស ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹក៣...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំបានសម្រេច ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្ម មួយផង មកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភានានាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៦...
ម៉ានីល៖ ប៉ូលីសហ្វីលីពីនបានបញ្ចប់ឧប្បត្តិហេតុចាប់ចំណាប់ខ្មាំងរយៈពេល ១០ ម៉ោងនៅទីក្រុង ម៉ានីល កាលពីថ្ងៃច័ន្ទ ដោយបានបញ្ចុះបញ្ចូលខ្មាន់កាំភ្លើងឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចាប់ចំណាប់ខ្មាំងត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ Archie Paray ជាអតីតសន្តិសុខនៃផ្សារទំនើប V-Mall ក្នុងទីក្រុង San Juan នៃទីក្រុង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។ សេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី៣មីនានេះ ឲ្យដឹងបន្ថែមថា តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨...
ភ្នំពេញ៖ ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោចក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីថែរក្សាយកទៅចិញ្ចឹម នៅតំបន់ធម្មជាតិ។ បើតាមពលរដ្ឋជាម្ចាស់សត្វ បានប្រាប់ថា ការដែលរូបគាត់ស្ម័គ្រចិត្ត នាំយកសត្វសំពោចក្រអូបនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។ លោកឧកញ៉ា...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan នឹងធ្វើទស្សនកិច្ចប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ ស្របពេលមានភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ជុំវិញការកើនកម្តៅជម្លោះ ជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតំបន់ Idlib ប្រទេសស៊ីរី ភាគពាយព្យ។ លោក Tayyip Erdogan ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ មន្ត្រីស៊ើបអង្កេតអង្គការ សហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារតាម អាកាសនៅក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ពន្ធមិត្តតួកគី បានធ្វើការសម្លាប់និងលួចប្លន់ នៅក្នុងតំបន់ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិងទីក្រុងអង់ការ៉ា។ របាយការណ៍មួយ ធ្វើឡើដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលគិតចាប់ពីខែកក្កដាឆ្នាំ២០១៩ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានរកឃើញថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាស ទៅលើផ្សារដ៏មានប្រជាប្រិយភាពនិងជំរុំសម្រាប់ពលរដ្ឋភៀសខ្លួនមួយកន្លែង សម្លាប់ជនស៊ីវិលជាច្រើននាក់ កាលពីខែកក្កដានិងខែសីហា។...