ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ កម្ពុជា មានមន្ទីរពេទ្យ បំរុងទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រៀមទទួលអ្នកជំងឺ Covid-19 (វីដេអូ)

កម្ពុជា មានមន្ទីរពេទ្យ បំរុងទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រៀមទទួលអ្នកជំងឺ Covid-19

រដ្ឋមន្រ្តីសុខាភិបាល ៖ កម្ពុជា មានមន្ទីរពេទ្យ បំរុងទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រៀមទទួលអ្នកជំងឺ Covid-19https://dap-news.com/national/2020/03/03/37103/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 3 មីនា 2020

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាមានមន្ទីរពេទ្យបំរុង ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានបន្ទប់ត្រៀម ទទួលអ្នកជំងឺ Covid-19 នៅដាច់ដោយឡែក និង ដែលមាន បំពាក់សម្ភារៈការពារខ្លួន និង បុគ្គលិកទទួលការបណ្តុះបណ្តាល អំពីការការពារ និង ត្រួតពិនិត្យការចំលងរោគ ជាស្រេច ខណៈមន្ទីរពេទ្យ ដែលមាននៅតាមច្រកទ្វារព្រំដែន អន្តរជាតិ ទាំងអស់ សុទ្ធតែបានរៀបចំ ទទួលករណីជំងឺ Covid-19រួចជាស្រេច។នេះបើយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងដែលត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដកស្រង់យកមកបង្ហោះ លើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៣មីនា ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងបន្ថែមថា មកដល់បច្ចុប្បន្ននេះ ក្រៅពីប្រព័ន្ធតាមដានប្រកាសអាសន្ន និងឆ្លើយតបនៅកម្ពុជា (CamEWARN) និង ប្រព័ន្ធផ្សេងៗទៀត ដូចជាប្រព័ន្ធតាមដានជំងឺ ស្រដៀងផ្តាសាយ ជំងឺរលាកសួតធ្ងន់ធ្ងរ និង ប្រព័ន្ធតាមដានលើចង្កោមរោគសញ្ញាក្តៅខ្លួន យើងមានមន្ត្រីឆ្លើយតបបន្ទាន់ ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិរហូតដល់មូលដ្ឋាន ២ ៩១០ នាក់ ក្នុងនោះមន្ត្រី អេពីដេមីសាស្ត្រអនុវត្ត ១៥១ នាក់ ។ យើងមានមន្ត្រី ចត្តាឡឺស័ក ប្រចាំការនៅគ្រ់ច្រកចេញចូល តាមព្រំដែនគោក អាកាសយានដ្ឋានអន្តរជាតិ និង កំពង់ផែ ដើម្បីស្វែងរកកណីសង្ស័យជំងឺ Covid-19 លើអ្នកដំណើរឆ្លងកាត់ ។ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រ និង មន្ទីរពិសោន៍ជីវសុវត្ថិភាពកម្រិត III មានមន្ទីរពិសោធន៍នានា បានទទួលការបណ្តុះបណ្តាល ក្នុងការយកសំណាកពីករណីសង្ស័យ របៀបវេចខ្ចប់ និង ដឹកជញ្ជូនសំណាកយកទៅវិភាគផងដែរ ។ នីតិវិធីសំរាប់ការធ្វើ តេស្តរកវីរុស Covid-19 កឹគោរពទៅតាមការណែនាំ របស់អង្គការសុខភាព ពិភពលោក ៕

To Top