ព័ត៌មានអន្តរជាតិ

Update: ហ្វីលីពីន៖ បុរសដែលមានទាំងកាំភ្លើង និងគ្រាប់បែកដៃ យល់ព្រមដោះលែងចំណាប់ខ្មាំងទាំង៣០នាក់ និងប្រគល់ខ្លួនឱ្យប៉ូលីស

ម៉ានីល៖ ប៉ូលីសហ្វីលីពីនបានបញ្ចប់ឧប្បត្តិហេតុចាប់ចំណាប់ខ្មាំងរយៈពេល ១០ ម៉ោងនៅទីក្រុង ម៉ានីល កាលពីថ្ងៃច័ន្ទ ដោយបានបញ្ចុះបញ្ចូលខ្មាន់កាំភ្លើងឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចាប់ចំណាប់ខ្មាំងត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ Archie Paray ជាអតីតសន្តិសុខនៃផ្សារទំនើប V-Mall ក្នុងទីក្រុង San Juan នៃទីក្រុង ម៉ានីល បានចេញពីអាគារនោះហើយបានប្រគល់ខ្លួនអោយប៉ូលីសនៅម៉ោងប្រហែល ៨ និង ១៨ នាទី យប់ ម៉ោងក្នុងស្រុក ។

ខ្មាន់កាំភ្លើងបានដោះលែងចំណាប់ខ្មាំងទាំងអស់មុនពេលដែលគាត់ចាកចេញពីផ្សារហើយបានយល់ព្រមទុកកាំភ្លើងខ្លី និងគ្រាប់បែកដៃរបស់គាត់នៅក្នុងផ្សារទំនើប។

សូមជម្រាបថា ជនសង្ស័យជាខ្មាន់កាំភ្លើង បានចូលទៅក្នុងផ្សារនៅម៉ោងប្រហែល ១០ និងនាទីព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ២ រសៀល) ហើយបានបាញ់អ្នកយាមផ្សារម្នាក់ និងបានចាប់មនុស្ស ៣០ នាក់ធ្វើជាចំណាប់ខ្មាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top