ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០ មានករណីបាក់រលំអគារ កម្ពស់៧ជាន់ នៅខេត្តកែប សង្កត់កម្មករជាច្រើននាក់ ជាប់នៅខាងក្រោម ពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កំពុងអន្តរាគមន៍ចុះជួយសង្រ្គោះ។
បរទេស: នៅសប្តាហ៍នេះ ប្រទេសឥណ្ឌាបានប្រកាសពីបំណង ក្នុងការចុះចតឋានព្រះច័ន្ទជាលើកទី២ បន្ទាប់ពីការប៉ុនប៉ងកាលពីឆ្នាំមុន បានប្រព្រឹត្តទៅត្រឹមបរាជ័យតែប៉ុន្មាននាទី មុនពេលចុះចតនៅលើផ្ទៃភព ក្នុងគោលបំណងដើម្បីស្តារមុខមាត់របស់ខ្លួន ក្នុងនាមជាប្រទេស ដែលមានបច្ចេកវិទ្យាខ្លាំងមួយដែរនោះ។ លោក K. Sivan ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា បាននិយាយថា បេសកកម្មឋានព្រះច័ន្ទ នៃយានអាវកាស Chandrayann-3 ទំនងជាអាចធ្វើឡើងនៅក្នុងឆ្នាំនេះ នឹងមានកន្លែងចុះចតទៅតាមគន្លង ដែលត្រូវបានធ្វើឡើង ដោយបេសកកម្មលើកមុន។...
ភ្នំពេញ៖ មនុស្សប្រមាណជា៧០នាក់ ទាំងសកម្មជនដីធ្លី កម្មករ និងសកម្មជនសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានជួបជុំគ្នា ដើម្បីប្រារព្ធខួបលើកទី៦ នៃវាយប្រហារ ពីសំណាក់កងកម្លាំង ប្រដាប់អាវុធ ទៅលើហ្វូងកម្មករ កូដកម្ម នៅមហាវិថី វេងស្រេងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បណ្ដាលឲ្យមមនុស្ស៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរាប់សិបនាក់...
ស្ទឹងត្រែង៖ ស្នាក់ការគយនៅខេត្តផ្សេងៗល្អណាស់ តែអនិច្ចាស្នាក់ការគយ នៅខេត្តស្ទឹងត្រែងទេ ដែលមិនដូចគេទាល់តែសោះ។ ទីធ្លាស្នាក់ការគយខេត្តស្ទឹងត្រែងធំទូលាយល្អ ប៉ុន្តែបែរជាកន្លែងអង្គុយធ្វើការវិញ មិនសក្តិសមជាកន្លែងប្រមូលថវិកាទៅវិញ ឬមកពីខេត្តអត់មានថវិកា សម្រាប់ធ្វើឲ្យល្អជាងនេះ។ បើប្រៀបធៀបជាមួយសាលារៀនក្នុងខេត្តវិញ គឺអន់ជាងឆ្ងាយណាស់។ ដូច្នេះសង្ឃឹមថា ប្រធានគយនៅខេត្ត ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យមើលករណីនេះ។ បើមានការសាងសង់កន្លែងធ្វើការថ្មី សូមកុំលក់ដីក្នុងទីធ្លា យកមកសាងសង់ ព្រោះទីធ្លាធំ ហើយគួរតែទុក...
បរទេស៖ មេបញ្ជាការកងកំលាំងពិសេស Quds នៃកងកម្លាំងឆ្មាំ បដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) គឺលោក Soleimani ត្រូវបានគេធ្វើឃាត បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកប្រចាំនៅបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ៣១ ខែធ្នូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា...
ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុង នូវការចុះផ្សាយបំផ្លើស តាមរយៈការសរសេរនៅលើ Facebook ឈ្មោះ Sorn Sovannthet Page អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ដោយអះអាងថា «មានបង្គោលព្រំដែនថ្មី លេខ២៦៩ ទើបតែបោះចូលក្នុងទឹកដីខ្មែរ ជាង២គីឡូម៉ែត្រ ដោយគ្មានការចូលរួមពីភាគីកម្ពុជា នៅឃុំជ័យជោគ...
ស្ទឹងត្រែង៖ ក្នុងដំណើរចុះយកព័ត៌មាន នៅចំណុចសំខាន់ៗ ជាច្រើន ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក សយ សុភាព បានបង្ហាញ រូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧នៅ ទីរួមខេត្តស្ទឹងត្រែង កំពុងដំណើរការសាងសង់ ។ ក្នុងនោះ ក្រោយពីឃើញរូបព្រះបាទជ័យវរ្ម័នទី៧ហើយ លោកបានផ្តល់ជាទស្សនមតិថា ប្រជារាស្រ្តរំភើប បើគ្រប់ខេត្តកសាងបែបនេះ...
ភ្នំពេញ ៖ ធានាគារជាតិនៃកម្ពុជា បានធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ នឹងអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណា ប្រមាណ ២,៣%។ យោងតាមលិខិតរបស់ ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា «ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយឲ្យដឹង កាលពីថ្ងៃពុធថា ពួកគេបានសម្លាប់សត្វតោភ្នំ ចំនួន៣ក្បាល ដែលបានស៊ីសាច់មនុស្ស អស់ជាច្រើននាក់ នៅជិតតំបន់ជើងភ្នំមួយកន្លែង ស្ថិតនៅរដ្ឋអារីហ្ស៊ូណា ភាគខាងលិច សហរដ្ឋអាមេរិក ។ លោក Raul Vega ប្រធានតំបន់អារីហ្ស៊ូណា និងជលផល...
ភ្នំពេញ៖ មន្រ្តីស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា នៅ ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងកសាងផ្លូវកៅស៊ូ ដែលមានរយៈចំងាយ ប្រមាណជា១៥០គីឡូម៉ែត្រ ពីកែងផ្លូវជាតិ៩ ចូលស្រុកឆែប ហើយឡើងទៅមុំ៣ កាត់តាមព្រំដែន។ ផ្លូវនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់តភ្ជាប់ទៅព្រំដែនឡាវ។ បើតាមមន្រ្តីដដែល បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏បានសាងសងស្ពាន ២០រួចរាល់ហើយដែរ ប៉ុន្តែដោយតម្រូវការយ៉ាង...