សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២០,១ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែវិច្ឆិកា នេះបើយោងតាមទិន្នន័យគយបានបង្ហាញកាលពីថ្ងៃពុធនេះ ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ជាថ្មី។ យោងតាមទិន្នន័យពី សេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៤,១ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែវិច្ឆិកា ធៀបនឹង ១១,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន។...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៨៦៩នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ ក្នុងប្រទេសកើនឡើង ដល់៤២.០៥០នាក់ ។ ម៉ាឡេស៊ី ក៏បានកត់ត្រាថា មានអ្នកស្លាប់បន្ថែមទៀត...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស្នើដល់ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដា ល ធ្វើការផ្អាកជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានា ដែលមានមនុស្សជាច្រើនចូលរួម ដើម្បីបន្ដអនុវត្តវិធានការទប់ស្កាត់ ឲ្យបានទាន់ពេល វេលា នូវការរីករាលដាល នៃជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងលិខិតផ្ញើមក...
រីយូឌឺចាណេរ៉ូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា ក្រុមនិយ័តករសុខាភិបាល របស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបង្អាក់ទៅលើការវិនិច្ឆ័យ វ៉ាក់សាំង់ ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើងដោយប្រទេសចិន បន្ទាប់ពីមាន “ការផ្តល់ដំបូន្មាន ដែលថាបង្កជាគ្រោះថ្នាក់” ពាក់ព័ន្ធនឹងអ្នកពាក់ព័ន្ធ...
សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយក នូវបច្ចេកវិទ្យា 5G និងការបង្កើនសេវា គ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ...
កូឡុំបូ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់៤១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។ យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ក្នុងអំឡុងថ្ងែនេះ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំតាមអនឡាញ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបន្តប្រារព្ធដដែល ដោយពុំមានការជួបជុំតាំងបង្ហាញផ្ទាល់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីណែ នាំស្ដីអំពី វិធានការសម្រាប់មន្ដ្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងនោះ ក្រសួងអនុញ្ញាតឲ្យ មន្ដ្រីអប់រំ ធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន ផងដែរ។...
ហាណូយ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មានអ្នកឆ្លងជំងឺថ្មីចំនួន១១នាក់ ដោយសារជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យអ្នកឆ្លងជំងឺកើនឡើងដល់១.២២៦នាក់ ជាមួយគ្នានេះថា មានអ្នកស្លាប់ចំនួន៣៥នាក់ដោយសារវីរុសបង្កជំងឺ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងជនជាតិរុស្ស៊ី និងវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាំងពីបានមកដល់ ។ ក្រសួងបានឲ្យដឹងថា...
បរទេស៖យោងតាមរបាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយ ដោយអង្គការ UNICEF ស្តីពីផលប៉ះពាល់នៃវិរុសកូវីដ១៩ មានរយៈពេលជាង ៧ ខែមកហើយនោះ គឺកំពុងតែធ្វើឲ្យខកខានដល់ការសិក្សានៃកុមារជាង ១៣៧ លាននាក់ហើយផងដែរដែលក្នុងនោះមាន៩៧ភាគរយជាសិស្សដែលរស់នៅ ក្នុងតំបន់ប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីន។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ រាតត្បាតកុមារនៅក្នុងប្រទេសអាមេរិកឡាទីន ព្រមទាំងការ៉ាប៊ីឬ LAC បានបាត់បង់ជាមធ្យម ៤ ថ្ងៃបន្ថែមទៀតនៃការសិក្សា ឬ១៧៤បើប្រៀបធៀបទៅនឹងពិភពលោក។ ខណៈពេលដែលសាលារៀនកំពុងបើកដំណើរការឡើងវិញ ជាបណ្តើរ...