ព័ត៌មានអន្តរជាតិ

សិស្សជាង ៩៧ភាគរយ នៃអាមេរិកឡាទីន និងការ៉ាប៊ីននៅមិនទាន់ អាចចូលសិក្សាវិញ បាននៅឡើយ

បរទេស៖យោងតាមរបាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយ ដោយអង្គការ UNICEF ស្តីពីផលប៉ះពាល់នៃវិរុសកូវីដ១៩ មានរយៈពេលជាង ៧ ខែមកហើយនោះ គឺកំពុងតែធ្វើឲ្យខកខានដល់ការសិក្សានៃកុមារជាង ១៣៧ លាននាក់ហើយផងដែរដែលក្នុងនោះមាន៩៧ភាគរយជាសិស្សដែលរស់នៅ ក្នុងតំបន់ប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីន។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ រាតត្បាតកុមារនៅក្នុងប្រទេសអាមេរិកឡាទីន ព្រមទាំងការ៉ាប៊ីឬ LAC បានបាត់បង់ជាមធ្យម ៤ ថ្ងៃបន្ថែមទៀតនៃការសិក្សា ឬ១៧៤បើប្រៀបធៀបទៅនឹងពិភពលោក។

ខណៈពេលដែលសាលារៀនកំពុងបើកដំណើរការឡើងវិញ ជាបណ្តើរ ៗ នៅក្នុងផ្នែកជាច្រើននៃពិភពលោកនោះភាគច្រើននៃថ្នាក់រៀននៅតែត្រូវបានបិទ នៅទូទាំងតំបន់នេះទៅវិញ។

របាយការណ៍នេះបាននិយាយថាជាង ១ ភាគ ៣ នៃបណ្តាប្រទេស ទាំងអស់នៅក្នុង LAC មិនទាន់បានកំណត់កាលបរិច្ឆេទបើកសាលារៀន ឡើងវិញនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top