ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើង ២០ភាគរយក្នុងរយៈពេល ១០ថ្ងៃដំបូងដើមខែវិច្ឆិកា

សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២០,១ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែវិច្ឆិកា នេះបើយោងតាមទិន្នន័យគយបានបង្ហាញកាលពីថ្ងៃពុធនេះ ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ជាថ្មី។

យោងតាមទិន្នន័យពី សេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៤,១ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែវិច្ឆិកា ធៀបនឹង ១១,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ការនាំចេញក្នុងមួយថ្ងៃក៏បានកើនឡើង ១២,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយបើយោងតាមទិន្នន័យដដែល ការនាំចូលបានកើនឡើង ៧,៨ ភាគរយដល់ ១៣,៣ ពាន់លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃ។

ការនាំចេញដែលមានចំនួនពាក់កណ្តាល នៃសេដ្ឋកិច្ចកូរ៉េខាងត្បូង ដែលត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំនេះ ប៉ុន្តែល្បឿននៃការធ្លាក់ចុះបានធូរស្រាល តាំងពីខែមិថុនា មកដោយសារសេដ្ឋកិច្ចធំៗ ចាប់ផ្តើមសកម្មភាពអាជីវកម្មយឺតៗ និងការដកការរឹតបន្ដឹងព្រំដែន៕

ដោយ ឈូក បូរ៉ា

To Top