ព័ត៌មានអន្តរជាតិ

ស្រីលង្កា មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ កើនដល់៤១នាក់

កូឡុំបូ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់៤១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។

យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ក្នុងអំឡុងថ្ងែនេះ ពីរដ្ឋធានីកូឡុំបូ ដែលឃើញថា បានកើនឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាចំនួន០២កន្លែង ដែលត្រូវបានគេរកឃើញកាលពីខែមុន ។

ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា អ្នកជំងឺកូវីដ១៩សរុបកើនឡើងដល់១៤.៥៩០នាក់ គិតត្រឹមល្ងាចថ្ងៃអង្គារ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន៣០៥នាក់ត្រូវបានរកឃើញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top