ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រាប់ អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឲ្យផ្អាករៀបចំវេទិកា ផ្សព្វផ្សាយ និងកិច្ចប្រជុំនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស្នើដល់ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដា ល ធ្វើការផ្អាកជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានា ដែលមានមនុស្សជាច្រើនចូលរួម ដើម្បីបន្ដអនុវត្តវិធានការទប់ស្កាត់ ឲ្យបានទាន់ពេល វេលា នូវការរីករាលដាល នៃជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងលិខិតផ្ញើមក អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបន្ដអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ នៅតាមទីកន្លែងបំពេញការងារ។

ប្រភពដដែល ក៏បានរំលឹកថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្ដ្ររាជធានីភ្នំពេញ និង ខេត្តកណ្ដាល មានហានិភ័យខ្ពស់ ក្នុងការបន្ដចម្លង ទៅក្នុងសហគមន៍មូលដ្ឋា ន ដែលចាំបាច់ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ ៕

To Top