ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បង្អាក់ទៅលើការវិនិច្ឆ័យ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ចិន ដោយសារ “ផ្តល់ដំបូន្មានថា បង្កគ្រោះថ្នាក់”

រីយូឌឺចាណេរ៉ូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា ក្រុមនិយ័តករសុខាភិបាល របស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបង្អាក់ទៅលើការវិនិច្ឆ័យ វ៉ាក់សាំង់ ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើងដោយប្រទេសចិន បន្ទាប់ពីមាន “ការផ្តល់ដំបូន្មាន ដែលថាបង្កជាគ្រោះថ្នាក់” ពាក់ព័ន្ធនឹងអ្នកពាក់ព័ន្ធ ដែលស្ម័គ្រចិត្ត ។

វ៉ាក់សាំង CoronaVac បានផលិតឡើងដោយក្រុមហ៊ុនផលិត ឳសថរបស់ប្រទេសចិន ឈ្មោថា Sinovac Biotech ហើយករណីនេះ បានកើតឡើងនៅថ្ងៃដូចគ្នា ដែលក្រុមហ៊ុនផលិតឳសថយក្ស របស់អាមេរិកឈ្មោះ Pfizer បាននិយាយថា វ៉ាក់សាំងរបស់ខ្លួន ជាបេក្ខភាព ដែលបង្ហាញឲ្យដឹងពីប្រសិទ្ធិភាព ៩០ភាគរយ ហើយធ្វើការបញ្ជូនទៅកាន់ទីផ្សារ ពិភពលោក និងមានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ការឆ្លងជំងឺរាតត្បាត ។

ក្រុមនិយ័តកររបស់ប្រេស៊ីល ឈ្មោះថា Anvisa បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាន “ដាក់ចេញនូវវិធានការណ៍ ទៅលើការពន្យារពេល ក្នុងការធ្វើការវិនិច្ឆ័យវ៉ាក់សំាំង CoronaVac បន្ទាប់ពីមានដំបូន្មាន ដែលបង្កគ្រោះថ្នាក់ខ្លាំង” កាលពីថ្ងៃទី២៩ ខែតុលា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top