ភ្នំពេញ ៖ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចអនុម័ត ទាំងស្រុងលើ “ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សា លើស្ត្រី ២០១៩-២០២៣” ៕
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបញ្ជូនបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្ត ផ្ដល់សេវាការពារក្ដី ដោយឥតគិតកម្រៃ ទៅប្រចាំការ នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត។ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងលិខិតផ្ញើ ទៅគ្រប់តុលាការនាពេលថ្មីៗនេះថា ការបញ្ជូនឈ្មោះមេធាវីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្ដី នៅក្នុងសំណុំរឿង...
(ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ…ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល…!! តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ120Hz ទៀត ក៏បាន…និយាយពីថាឡូយកប់ខ្លាំងណាស់…!! នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង…!! ចង់ដឹង…សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ…!! ហើយពេលនេះស្មាតហ្វូនដែលកំពុងផ្លាស់ប្តូរការគិត…ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត…សម្រេចក្តីស្រមៃ…ឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ ២០២០ នេះគឺ Samsung Galaxy Z Fold 2…!! ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z...
បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួន ទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថាឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពីការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា។ សូមជម្រាបថា ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia...
បរទេស៖ ប្រទេសកាតា នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានដាក់សំណើផ្លូវការ មួយទៅសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ហើយនេះជាសំណើមួយ ដែលប្រសិនបើសម្រេចបាននោះ នឹងអាចបង្កឲ្យមានការជាប់គាំង ចំណងមិត្តភាពអាមេរិក ជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ សំណើសុំទិញយន្តហោះចម្បាំង ពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin Co នេះ គឺត្រូវបានប្រទេសនៅឈូងសមុទ្រពែរ្ស ដាក់ទៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការដាំឡើងនូវប្រភេទ ឈើកោងកាងប្រមាណ ៦០០.០០០ហិកតា នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ។ ក្រសួងកិច្ចការវិនិយោគ និងជើងទឹក បានឲ្យដឹងកាលពីថ្ងៃពុធ ។ រដ្ឋមន្ត្រី Luhut Binsar Pandjaitan បានថ្លែងនៅអង្គពិធីស្តារសេដ្ឋកិច្ចជាតិថា...
ឡុងដ៌៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គ្រោងនឹងដាក់ទណ្ឌកម្ម ជាគោលដៅលើរុស្ស៊ីបន្ទាប់ពី អ្នកឃ្លាំមើលអាវុធគីមីអន្តរជាតិ បានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny បានពុលជាមួយនឹងភ្នាក់ងារ សរសៃប្រសាទប្រភេទ Novichok ។ លោក Navalny ដែលជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះវិមានក្រឹមឡាំង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នៅលើជើងហោះហើរពីទីក្រុងស៊ីបេរី ទៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០...
អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយតុលាការភូមិន្ទ បានឲ្យដឹងថា ព្រះបាទ Abdullah II ព្រះរាជានៃប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធបានប្រកាសតែងតាំងលោក Bisher Khasawneh ឲ្យឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំឲ្យគាត់បង្កើតគណៈរដ្ឋមន្ត្រីថ្មី ។ ការតែងតាំងមុខតំណែងថ្មីនេះ បានធ្វើឡើង ក្រោយពីព្រះរាជា Abdullah...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ខណៈកម្ពុជានៅតែមានសកម្មភាព ដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...