គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
កាលពីថ្ងៃទី២៦ ខែកញ្ញា ពិព័រណ៍រថយន្តអន្តរជាតិចិន ឆ្នាំ២០២០ បានប្រារព្វធ្វើជាផ្លូវការ នេះជាពិព័រណ៍រថយន្តអន្តរជាតិទី១ ដែលធ្វើក្នុងបរិបទជំងឺកូវីដ១៩ ដែលត្រូវបានពន្យារពេលពីខែមេសាឆ្នាំនេះ មកធ្វើនៅខែកញ្ញា ប៉ុន្តែនៅតែបានទាក់ទាញ រថយន្តម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើន ឱ្យចូលរួមដែលនាំឱ្យប្រព័ន្ធសារព័ត៌មាន បរទេសចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រព័ន្ធសារព័ត៌មានបរទេស បានយល់ឃើញជាទូទៅថា ខណៈពេលទីក្រុងនៅអឺរ៉ុប ចាប់ផ្តើមអនុវត្តវិធានការ បិទទ្វារការចេញចូលឡើងវិញ ចំនួនមនុស្សត្រូវរកឃើញ ឆ្លងជំងឺកូវីដ១៩ លើសពី ៧លាននាក់នៅអាមេរិក...
កាលពីថ្ងៃទី២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តុលាការតំបន់សហរដ្ឋ នៃតំបន់ពិសេសកូឡុំប៊ី សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យពន្យារពេលអនុវត្ត បទបញ្ជាប្រតិបត្តិរបស់ រដ្ឋាភិបាលអាមេរិក ស្តីពីការដកកម្មវិធី Tik Tok ចេញពីហាងកម្មវិធី ទូរស័ព្ទចល័តនៅអាមេរិក ។ តាមការផ្សាយដំណឹង របស់វិទ្យុសាធារណៈអាមេរិក (NPR) ឱ្យដឹងថា ក្នុងសវនាការដែលបើកធ្វើកាលពីថ្ងៃទី២៧ ខែកញ្ញា លោក...
ព្រៃវែង ៖ ដោយមានការ រអ៊ូរទាំពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ ១១ ក្នុងក្រុងព្រៃវែង ថា មានឡានដឹកដី ដែលធ្វើឲ្យជ្រុះដីពីឡានមកលើផ្លូវ រប៉ាត់រប៉ាយនឹងធ្វើឲ្យហុយ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ទើបនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក វិរៈសេនីយ៏ឯក នុត ប៊ុនឌឿន អធិកាក្រុងព្រៃវែង...
ស្វាយរៀង ៖ អំពើស្មោគគ្រោករបស់ឪពុកចុងចិត្តជាតិរច្ឆានចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំតាំងពីខែមករាឆ្នាំ២០២០រហូតបច្ចុប្បន្នបាន៧ទៅ៨ដងត្រូវអស់ល័ក្ខ ប្រជាពលរដ្ឋជិតខាងឃើញសកម្មភាពរំលោភក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធីច្បាប់។ករណីឃាត់ខ្លួនឪពុកចុងរំលោភចិត្តអប្រិយរំលោភកូនស្រីអាយុ ១១ឆ្នាំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)ករណីឳពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះកើតឡើងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩និង៣០នាទីយប់នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានប្តឹងលុះនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩កញ្ញាជនតិរច្ឆាននេះបម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀតទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹងនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។ ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ...
បរទេស៖ រដ្ឋមន្ត្រី របស់សហភាពអារ៉ាប់រួម ទទួលបន្ទុកឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប និងជាប្រធាន ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី ហៅកាត់ថា ADNOC បានជួបជាមួយ រដ្ឋមន្ត្រីអ៊ីស្រាអែលនានា ដែលទទួលបន្ទុកក្នុងវិស័យថាមពល សេដ្ឋកិច្ចនិងឧស្សាហកម្ម។ ក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Company របស់សហភាពអារ៉ាប់រួម បាននិយាយនៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានក្រើនរំលឹកនិងផ្ដាំផ្ញើ ឲ្យកងកម្លាំងនគរបាល ទូទាំងស្រុកខ្សាច់កណ្ដាល និងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់ភាព អសន្តិសុខទាំងឡាយ ស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយ ដែលពលរដ្ឋស្នើសុំឲ្យជួយ ។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញទស្សនកិច្ចការ ងារបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ MAG និងអង្គការ NPA...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍លើកទី ៧១ឆ្នាំ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
បរទេស ៖ ប្រទេសអង់គ្លេស និងប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បានដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កូនប្រុសរបស់លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយចោទរដ្ឋាភិបាលពួកគេថា បានក្លែងសន្លឹកឆ្នោត និងប្រព្រឹត្តធ្វើអំពើហិង្សា លើក្រុមអ្នកតវ៉ា។ ទណ្ឌកម្មទាំងនេះ គឺជាលើកទីមួយ ដែលត្រូវបានអនុវត្តដោយមហាអំណាច លោកខាងលិច ជុំវិញវិបត្តិនៅក្នុងប្រទេសបេឡារុស...