ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ចាប់ពីថ្ងៃទី៤ មីនា រហូតដល់ថ្ងៃទី១១ មេសា ខាងមុខនេះ គឺជាការស្ម័គ្រចិត្ត ព្រោះចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងឱកាសចុះត្រូតពិនិត្យការងាររៀបចំ...
ភ្នំពេញ ៖ ដោយសារមាន ទំនាស់ពាក្យសំដីបន្តិចបន្តួច ក្នុងវង់ផឹកស៊ី បានធ្វើឲ្យឪពុកក្មេក ឈានដល់ប្រើអំពើហិង្សា ដល់ថ្នាក់យកកាំបិត ចាក់ទៅលើកូនប្រសារ ប្រុសធ្វើឲ្យស្លាប់ពេលយក មកដល់មន្ទីរពេទ្យ ។ បើតាមការរៀបរាប់ ពីក្រុមគ្រួសារ គឺនាម៉ោង១១យប់ថ្ងៃ២ មីនា ឆ្នាំ២០២១ នៅត្រង់ចំណុចអូឈើទា ភូមក្រាំងដីស សង្កាត់ព្រះបាទស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានការផឹកស៊ីជុំគ្នា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានជំរុញ ដល់រដ្ឋបាល សហរដ្ឋអាមេរិក “កុំប្រលែងនឹងភ្លើង” បន្ទាប់ពីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានប្រកាសដាក់ ទណ្ឌកម្មជាច្រើនប្រឆំាង នឹងបុគ្គលមួយចំនួន ជនជាតិរុស្ស៊ី និងបានធ្វើការចោទប្រកាន់ទៅលើការ ដាក់ថ្នាំបំពុលដល់លោក Alexei Navalny ដែលជាអ្នកប្រឆំាងនឹងវិមានគ្រឹមឡាំង...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាពីររូប របស់ចលនាពួកហូធី នៅប្រទេសយេម៉ែន ដោយចោទប្រកាន់ពីបទទិញអាវុធ ពីប្រទេសអ៊ីរ៉ង់ និងរៀបចំការវាយប្រហារនានា ហើយនេះគឺជាការពិន័យដំបូង របស់រដ្ឋបាលលោក បៃដិន លើក្រុមឧទ្ទាមនៅយេម៉ែន ។ ទណ្ឌកម្មនេះ មានភាពផ្ទុយគ្នាជាមួយ នឹងការសម្រេចចិត្តរបស់ក្រសួង ការបរទេសអាមេរិក កាលពីខែមុន ដកការចាត់ទុកជាអង្គការ ភេរវកម្ម...
បរទេស ៖ អ្នកនយោបាយប្រឆាំងធំៗរបស់ប្រទេស កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែអំពាវនាវ ឲ្យអនុវត្តច្បាប់ សិទ្ធិមនុស្សកូរ៉េខាងជើង ក្រោយណែនាំបេក្ខជន សម្រាប់ស្ថាប័នសិទ្ធិមនុស្ស កូរ៉េខាងជើង ដែលមិនបានដំណើរ ការក្រោយឆ្នាំ២០១៦មក ។ សមាជិករដ្ឋសភា នៅក្នុងទីក្រុងសេអ៊ូល កំពុងតែជំរុញរដ្ឋាភិបាលឲ្យផ្តោត យកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការរំលោភបំពាន សិទ្ធិមនុស្សកូរ៉េខាងជើង ស្របពេលដែលមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានថ្លែងកាលពីថ្ងៃចន្ទថា បន្ទប់សណ្ឋាគារប្រមាណ ៦.៧០០បន្ទប់ នៅក្នុងទីតាំងទេសចរណ៍ដ៏សំខាន់ចំនួន៥ របស់ប្រទេសថៃឡង់ដ៏ បានតៀមរៀបចំសម្រាប់ប្រើប្រាស់ ជាតំបន់ចត្តាឡីស័ក សម្រាប់ជនបរទេស ។ លោក Phiphat បានថ្លែងថា...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា អគ្គសេវាកម្មសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥១៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៤៧.៣១៦នាក់ និងអ្នកស្លាប់សរុបចំនួន ៨.៤២៣នាក់ ។ តួលេខផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន ១៥.៣២៥ត្រូវបានធ្វើតេស្ត...
ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយ ជាស្បៀង អាហារដល់ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក តាមផ្ទះផ្ទាល់ខ្លួន ចំនួន១៣១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានអំពាវនាវឲ្យនិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សាស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើង ត្រូវមានការ ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ខណៈវៀតណាម អាចប្រឈមនឹងខ្យល់ពុលកម្រិតធ្ងន់ ដែលបង្កគ្រោះថ្នាក់ខ្លាំង ដល់សុខភាព ។ យោងតាមសេចក្ដីជូនដំណឹង របស់ទូតកម្ពុជានៅថ្ងៃទី៣ មីនានេះ...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសផ្លាស់ប្តូរទីតាំង ពីទីតាំងចាស់លើដីឡូត៍លេខ៣៧១-៣៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក រាជធានីភ្នំពេញ ទៅទីតាំងថ្មីស្ថិតលើដីឡូត៍ លេខ២០០៥ ផ្លូវលេខ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមលិខិត...