បរទេស ៖ កំណត់ផ្លូវការនានា តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តបិទព្រំដែនជាប់ប្រទេស កាណាដា និងប្រទេសម៉ិកស៊ិក យ៉ាងហោចណាស់ ក៏រហូតដល់ថ្ងៃទី២១ ខែសីហាដែរ ។ ឯកសារបាននិយាយថា ការឆ្លងនៃមេរោគកូរ៉ូណា ពីមនុស្សទៅមនុស្ស ជាបន្តបន្ទាប់ និងហានិភ័យ ដែលបង្កឡើង...
បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា និងជួសជុលខ្លោងទ្វារតាកាវ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ក្នុងរយៈពេល ៣សប្តាហ៍ នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុល ខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាល...
ភ្នំពេញ ៖ ប្រឡាយលូ៥ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ហើយទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការងារស្តារយកភក់ និងសំរាមចេញប្រឡាយ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារស្តារយកភក់ ចេញពីបាតប្រឡាយ បានចំនួន២១៣៧៥ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានតួលេខផ្លូវការ ច្បាស់លាស់ អំពីចំនួនពលករខ្មែរ នៅប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែទោះមិនទាន់ដឹង ផ្លូវការ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យភាគីពាក់ព័ន្ធទាំងនៅខ្មែរ និងថៃ យកចិត្តទុកដាក់លើពួកគេ...
ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤,១០៤ករណីផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីឆ្លងវីរុសនេះ កើនឡើងដល់ ៥,៥៦៣,០០៦ នាក់។ ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន ៧៣នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនេះ នៅក្នុងប្រទេសអង់គ្លេស...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាសម្ភារៈ និងថវិកាពីសប្បុរសជន ក្នុងគោលបំណង ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះមានដូចជា ៖ ឧបករណ៍តេស្តរហ័សចំនួន ១,១១១ ដើម...
បរទេស ៖ កងទ័ពអាមេរិកប្រចាំ នៅអឺរ៉ុប និងអាហ្វ្រិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី កំពុងតែត្រៀមចាប់ផ្តើម ធ្វើសមយុទ្ធ Agile Spirit មានរយៈពេល២សប្ដាហ៍ ក្នុងសប្ដាហ៍ក្រោយ នៅតាមតំបន់ហ្វឹកហាត់ និងមូលដ្ឋាន យោធាមួយចំនួន...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងមិនអាចត្រឡប់វិញបានរបស់កូរ៉េខាងជើង។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងតូក្យូ ក្រុមអ្នកការទូតក៏បានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់ ដែលទាមទារដោយចិនដីគោក ខណៈពេលដែលថ្កោលទោសរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ។ ទោះយ៉ាងណាកូរ៉េខាងត្បូង មិនបាននិយាយអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងការអះអាងរបស់កោះតៃវ៉ាន់ ឬទីក្រុងប៉េកាំង នៅក្នុងសន្និសីទ ឬនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយជាបន្តបន្ទាប់នោះទេ...