ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញបានប្រកាសថា ក្នុងចំណោម៥កុងតឺន័រដែលផ្ទុកសាច់ក្របីក្លាស្សេ នាំចូលពីឥណ្ឌា ត្រូវបានក្រសួងសុខាភិបាលពិនិត្យរកឃើញផ្ទុកជំងឺកូវីដ១៩ចំនួន៣កុងតឺន័រ ។ យោងតាមលិខិតរបស់អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលនាថ្ងៃ១៩ កក្កដា ហើយផ្សាយជាសាធារណនាថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា “ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ មាន៣កុងតឺន័រដែលមានលេខ៖MNBU9077964 , MNBU0153955 និងMNBU0064694 នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនីហ្វ៊ូដឯ.ក និងក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងពីការបន្តរក អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៨៥នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ៧៧៥នាក់ និងស្លាប់ ១៩នាក់ ។ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨៥នាក់ មានករណីឆ្លងសហគមន៍ ៤២៣នាក់ និងអ្នកដំណើរពីបរទេស ២៦២នាក់ ។ សូមរំលឹកថា គិតត្រឹមព្រឹក...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនថ្មីនៃអ្នកស្លាប់តែក្នុង ១ថ្ងៃប៉ុណ្ណោះ គឺមានចំនួន ២០៧នាក់ ដែលជាតួលេខខ្ពស់បំផុត គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៨.២០១នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរសជន ក្នុងគោលបំណងចូលរួម ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ។ អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា...
បាងកក៖ នៅពេលដែលប្រទេសថៃបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ វាត្រូវបានបង្កើតឡើងដោយមានជំនាញវិជ្ជាជីវៈ ប៉ុន្ដែបច្ចុប្បនេះកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិថៃ កំពុងប្រឈមនឹងកង្វះការផ្គត់ផ្គង់ ហើយគ្មានពេលវេលាចែកចាយច្បាស់លាស់នោះទេ។ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងដូសដំបូងដោយស្នាមញញឹមនៅពីមុខកាមេរ៉ា។ លោកបានបង្ហាញសញ្ញាជ័យជំនះនៅពេលវ៉ាក់សាំងផលិតដោយចិន ពីក្រុមហ៊ុនស៊ីណូវាក់ ត្រូវបានចាក់ចូលទៅក្នុងដៃរបស់លោក។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងអបអរសាទរដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូឆា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថាការស្រាវជ្រាវដោយមន្ទីរពិសោធន៍បានឲ្យដឹងថា ថ្នាំបង្កើត អង់ទីគ័រ គឺវ៉ាក់សំាង ស៊ីណូវ៉ាក់ ដែលទប់ទល់នឹងជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតទាបត្រឹមតែ៦ខែ បន្ទាប់ពីការចាក់លើកទី២ សម្រាប់អ្នកទទួលភាគច្រើន ទោះបីជាការចាក់លើកទី៣ អាចមានឥទ្ធិពលជំរុញខ្លាំងក៏ដោយ ។ ក្រុមអ្នកស្រាវជ្រាវជនជាតិចិន បានរាយការណ៍ពីការស្រាវជ្រាវពីវត្ថុវិភាគឈាមពីមនុស្សពេញវ័យដែលមានសុខភាពល្អដែលមានអាយុចន្លោះពី១៨ទៅ៥៩ឆ្នាំ នៅក្នុងកាសែតដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបង្ហាញខ្លួនថាជា“ សត្រូវដែលគេស្រមៃ” ដោយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ផ្លាស់ប្តូរនូវអ្វីដែលប្រទេសអាស៊ីអះអាងថាជាផ្នត់គំនិតខុសឆ្គង និងគោលនយោបាយប្រកបដោយគ្រោះថ្នាក់។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារវាងមន្រ្តីចិន និងអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman នៅទីក្រុងធានជីន ទីក្រុងប៉េកាំង ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន កែតម្រូវគោលនយោបាយ “ខុស” របស់ខ្លួនប្រឆាំងនឹងប្រទេសជាតិ...
បរទេស៖ នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នាថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ប្រាប់ថា បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងចប់នៅចុងឆ្នាំនេះ។ នៅពេលត្រូវគេសួរថា តើលោករំពឹងថា កងទ័ពអាមេរិកចំនួន២.៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ នឹងនៅតែប្រចាំការនៅក្នុងប្រទេសនោះៗ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារក្នុងស្រុកបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ អង្រួននៅខេត្ត Central Sulawesi ដែលស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែមិនបង្កការខូចខាត ឬអ្នកស្លាប់ដែលត្រូវបានរាយការណ៍ឲ្យដឹងភ្លាមៗនៅឡើយទេ ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្របានឲ្យដឹងថា ការរញ្ជួយមិនបង្កឲ្យមានរលកយក្សស៊ូណាមិ នោះទេ ។ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២៧ កក្កដានេះតាមរយៈលោកស្រី ឱ វណ្ណឌីន បានផ្តល់ថវិកាលើកទឹកចិត្ត ចំនួន៣លានរៀលជូនលោកតា ឯក ប៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរដែលបានស្ម័គ្រចិត្ត ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ កាលពីថ្ងៃ២៦ កក្កដា សម្តេចតេជោ...