ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោកតាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូល លើកដំបូងរបស់កម្ពុជា។ កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះនិងរៀបចំឡើង ដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារ ក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល...
បរទេស ៖ នាយករដ្ឋមន្ត្រី ក្រិក លោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលក្រុងអាតែន និងរដ្ឋាភិបាល ក្រុងប៉ារីស នឹងឈាន ទៅដល់កិច្ចព្រមព្រៀង រវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ទៅលើ វិស័យការពារជាតិ។ លោក Mitsotakis...
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យប៉ះពាល់ប្រជាជនជាង៨ពាន់គ្រួសារ និងលិចស្រូវជាង២ម៉ឺនហិកតា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ -លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា -ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់...
បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២៨កញ្ញានេះ បានបន្តដឹកនាំអាជ្ញាធរ និង កងកម្លាំង ចម្រុះខេត្តបន្ទាយមានជ័យ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ទឹកនូវតែបន្តហក់ឡើង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ...
ភ្នំពេញ ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលលោក កឹម សុខា អតីតប្រធានគណបក្ស សង្រ្គោះជាតិ បានចុះទៅយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន បានលើកឡើងថា បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាព ពេញលេញក្តី ។...
បរទេស ៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេស វៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាពតានតឹង កើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់ ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹង...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជួយឲ្យកុមារចេះអាន និង សរសេរនៅថ្នាក់ទី១ និងទី២ ជាមូលដ្ឋានគ្រឹះបន្តការសិក្សាថ្នាក់បន្តបន្ទាប់ និង ចូលរួមកាត់បន្ថយបោះបង់ ការសិក្សា ផងដែរ។ ក្នុងពិធីទទួលសម្ភារ សិក្សានៅផ្ទះសម្រាប់សិស្សថ្នាក់ទី១ និងទី២ ពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព...
ឆុងឆីង ៖ សហរដ្ឋអាមេរិក គួរតែត្រូវបានសហគមន៍ អន្តរជាតិថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមអ្នកជំនាញ នៅក្នុងសិក្ខាសាលាអន្តរជាតិមួយ ដែលរៀបចំឡើងនៅទីក្រុងចុងឈីង ភាគនិរតីប្រទេសចិន ។ អ្នកជំនាញជាង ៤០ នាក់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតមក ពីប្រទេសចិន បារាំង នេប៉ាល់ ជប៉ុន និងប្រទេសដទៃទៀត បានចូលរួមក្នុងសិក្ខាសាលានេះ...
ភ្នំពេញ: កាលពីព្រឹក ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជន-ជនជាតិខ្មែរ-ឥស្លាមម្នាក់ ដែលត្រូវបានតុលាការ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មគិតទុកជាមុន...
សិង្ហបុរី ៖ ជំងឺរាតត្បាតធំៗ ជាច្រើនទៀត នឹងបន្តកើតមាន ឡើង លុះត្រាតែធនធានកាន់តែច្រើន ត្រូវបានកំណត់គោលដៅ ក្នុងការការពារការរីករាលដាល នៃមេរោគពីសត្វទៅមនុស្ស នេះបើយោងតាមអ្នកជំនាញឲ្យដឹង នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ ។ ការពិភាក្សាតាមអ៊ីនធឺណិត នៅថ្ងៃច័ន្ទទី ២៧ ខែកញ្ញា ដែលពាក់ព័ន្ធ នឹងមេដឹកនាំរដ្ឋាភិបាលសុខភាព និងបរិស្ថានបានអនុវត្ត តាមរបាយការណ៍...