កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២១ថាលោក Ismail Mohamed Said អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលជាង៥១.០០០នាក់ រួមទាំងអ្នកទោសបុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន ។ ថ្លែងនៅក្នុងសភានៅថ្ងៃអង្គារទី ២៨ ខែកញ្ញានេះ លោកវេជ្ជបណ្ឌិត...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា ចំនួនមនុស្សដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ជិត១៩.០០០នាក់នៅក្នុងប្រទេសស្រីល័ង្កា គិតមកដល់ឆ្នាំនេះ ហើយមេរោគនេះបានបណ្តាលឲ្យ មនុស្សចំនួន១០នាក់ស្លាប់ ។ បច្ចុប្បន្ននេះ ពួកគេបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាមជាង១.០០០ករណី ហើយក្នុងចំណោមនោះមានជាង ១០០ករណីនៅក្រុងកូឡុំបូ ។ មន្រ្តីសុខាភិបាលក៏បានលើកឡើងផងដែរថា មានការកើនឡើងចំនួនសត្វមូស ហើយបានព្រមានអំពីហានិភ័យនៃជំងឺគ្រុនឈាមដែលរីករាលដាលបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅតំបន់ទីក្រុង និងពាក់កណ្តាលទីក្រុង។ មន្រ្តីបានបញ្ជាក់ថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២0២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃអង្គារនេះបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៤៨៩ករណី ដែលជាចំនួននៃការឆ្លងប្រចាំថ្ងៃ ទាបបំផុតគិតចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍កូដវីដ-១៩របស់ប្រទេសនេះ ។ ការធ្លាក់ចុះនៅក្នុងករណីប្រចាំថ្ងៃ បានបង្ហាញពីនិន្នាការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់ដែលស្របជាមួយនឹង ការបើកដំណើរការអាជីវកម្ម ឡើងវិញបន្តិចម្តងៗ ។ ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទ ដោយបានបន្ថែមការបន្ធូរបន្ថយ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធយ៉ាងយឺតផុតត្រឹមថ្ងៃទី៣០...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា កម្ពុជាបានសម្រេចសតំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែមទៀត សរុបទាំងអស់ចំនួន១៩៤ដុល្លារ គឺប្រសើរជាងអត់តំឡើង ខណៈបណ្តាប្រទេសក្បែរខាង អត់បានតំឡើងឲ្យ ២ឆ្នាំហើយ...
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិស ៨១៥ ធ្វេីការឃាត់ខ្លួន។ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង...
បន្ទាយមានជ័យ៖ ជនជាតិចិន ចំនួន៤នាក់ បំរុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ២០:៣០នាយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកេាះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោក ឧត្តមសេនីយ៍ ត្រី ជឹម...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា យ៉ាងហោចណាស់ ក្រុមឧទ្ទាមហួធីចំនួន ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារតាមអាកាស នៅពេលយប់ដោយយន្តហោះចម្បាំងចម្រុះ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ទៅលើទីតាំងរបស់ ក្រុមឧទ្ទាមនៅក្នុងខេត្តម៉ារីប ស្ថិតនៅភាគកណ្តាល នៃប្រទេសយេមែន ។ ប្រភពនៅក្នុងទីក្រុងម៉ារីន បានប្រាប់ស៊ិនហួក្នុង លក្ខខណ្ឌអនាមិកថា “ការវាយប្រហារតាមអាកាស...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២0២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤.៥៨៩នាក់គិតត្រឹមថ្ងៃអង្គារនេះ នេះជាលើកដំបូង ដែលចំនួននេះស្ថិតនៅក្រោម ៥.០០០នាក់ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៤.៥៨៣ និងការនាំចូលចំនួន៦ ដែលធ្វើឱ្យចំនួនសរុប...
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនអ្នកឲ្យ កំចីដ៏ធំមួយរបស់ប្រទេសអាហ្គានីស្ថានបានឲ្យដឹងថាប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសអាហ្គានីស្ថាន កំពុងកៀកជិតទៅដល់ភាពដួលរលំហើយ ក្រោយជួបវិបត្តិអស់រយៈ ពេលជាច្រើនសប្តាហ៍ចុងក្រោយមកនេះ។ បុរសដែលមិនបានបញ្ចេញអត្តសញ្ញាណមួយនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក កាសែតបរទេសព្រមទាំង BBC ផងថាបច្ចុប្បន្នមិនមានការបញ្ចូលលុយឬដាក់លុយ ចូលធនាគារនោះឡើយគឺមាន តែសកម្មភាពដកលុយប៉ុណ្ណោះ ហើយភាគច្រើននៃធនាគារក៏មិនមាន ដំណើរការទៀតឡើយ។ លោកបានបន្តថាបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការបង្កកទុកនូវប្រាក់បម្រុងរបស់ធនាគារ កណ្តាលនៃប្រទេសអាហ្គានីស្ថាន ដល់ទៅចំនួន ១០ ពាន់លានដុល្លារ...