ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា “អនុម័តច្បាប់លទ្ធិ ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលឆ្លងកាត់ សភាសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មមកលើ ប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយនៃ នយោបាយរបស់អតីតគណបក្សប្រឆាំង (CNRP) ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេស សម្រាប់អ្នកដែល ប្រកាន់និយមតែប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះនឹងមិនទទួល ជោគជ័យនោះទេ”។ នេះជាការលើកឡើង...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណី ឆ្លងវីរុសថ្មីចំនួន ២២.៤៣០ករណី គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លង ទូទាំងប្រទេសកើនឡើងដល់ ៧.៤៨៧.១៣៨នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើង ៨៥៧នាក់ ដោយនំាឲ្យចំនួនសរុប កើនឡើងដល់ ២០៦.៣៨៨នាក់។ ចំនួននៃអ្នកសះស្បើយ...
បរទេស៖ មន្ត្រីនៅការិយាល័យ ប្រធានាធិបតីបារាំង បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ ត្រូវតែវិលចូលកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោកនានា ជុំវិញរឿងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដើម្បីបញ្ចៀសមិនឲ្យ ភាពតានតឹងការទូតកើនឡើង ដែលអាចធ្វើឲ្យ ប៉ះពាល់ដល់កិច្ចចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Middle East Monitor បានឲ្យដឹងថា មន្ត្រីរូបនោះ ក៏បាននិយាយផងដែរថា...
ភ្នំពេញ៖ CamID គឺជា App ដែលមានមុខងារពិសេសៗ ដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជា លិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថល ដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក ប្រើប្រាស់ក្រៅប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវ...
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះបានធ្វើការប្រកាស បញ្ជាក់ពីក្តីបារម្ភខ្លាំង អំពីបញ្ហាបាត់បង់សមត្ថភាព ក្នុងការរស់នៅ និងលក្ខខណ្ឌរស់នៅដ៏សមរម្យ នៃជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ ដែលកំពុងតែបន្តនៅឡើយ។ ទាំងគណកម្មការគ្រប់គ្រងជនភៀសខ្លួន UNHCR ទាំងកម្មវិធីស្បៀងអាហារពិភពលោក WFP និងមូលនិធិអង្គការ សហប្រជាជាតិសម្រាប់កុមារ UNICEF ផងបានធ្វើការថ្លែងការណ៍រួមគ្នាថា ជនភៀសខ្លួនស៊ីរីទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសលីបង់ នៅពេលនេះគឺមិនអាចសូម្បីទទួលបាន សំភារៈនិងសេវាកម្ម...
បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃពុធនេះ បានស្នើឲ្យមានការរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ប្រទេសចិន មិនឲ្យលួចយកបច្ចេកវិទ្យាសំខាន់ៗ ដែលនេះជាការឆ្លុះបញ្ចាំង ពីក្តីព្រួយបារម្ភនៅទីក្រុងតៃប៉ិថា ទីក្រុងប៉េកាំង កំពុងតែបង្កើនកិច្ចប្រឹងប្រែងចារកម្ម ប្រឆាំងតៃវ៉ាន់។ ក្រុមប្រឹក្សាកិច្ចការចិនដីគោក របស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនកំពុងតែដាក់សំណើឲ្យធ្វើការកែប្រែ ចំពោះច្បាប់មានស្រាប់គ្រប់គ្រង ការទាក់ទងនឹងចិន ដែលនឹងតម្រូវឲ្យប្រជាជន ផ្តល់ប្រាក់ជូនរដ្ឋាភិបាល សម្រាប់បច្ចេកវិទ្យាជាក់លាក់ ដើម្បីទទួលបានការអនុញ្ញាត នៅមុនពេលធ្វើដំណើរ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសចិន បានធ្វើការរារាំងទៅដល់ កិច្ចព្រមព្រៀងលក់យន្តហោះប៊ូអ៊ីង ទៅឲ្យក្រុមហ៊ុនអាកាសចរ ក្នុងស្រុក ដែលមានតម្លៃរហូតទៅដល់ ១០ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថាចិន មិនបានគោរពតាមការប្តេជ្ញាចិត្ត ក្នុងការទិញទំនិញយន្តហោះ ដែលផលិតនៅក្នុងឆ្នាំ២០២០...
ភ្នំពេញ៖ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួន...
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ទៀន សុភ័ណ្ឌវង្ស នាយសេនាធិការរង កងទ័ពជើងគោក នាយការិយាល័យការពារព្រំដែន បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងការពារព្រំដែនលេខ៦០១ ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្តាល សម្រាប់ជួយដល់ការបំពេញការងាររបស់អង្គភាព ក៏ដូចជាដើម្បីជាការចូលរួមប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។...