ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសលើកលែង កាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ និងអ្នកជំងឺសម្រាកថែទាំ និង ព្យាបាលនៅតាមផ្ទះ ៕
ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៦ តុលា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ មេដឹកនាំអាស៊ាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការអូសបន្លាយ ជំងឺកូវីដ-១៩ ជិត២ឆ្នាំកន្លងមកនេះ ក្លាយជាវិញ្ញាសារ សាកល្បងសមត្ថភាពដ៏ធំ ក្នុងការដឹកនាំ និងអភិវឌ្ឍសម្រាប់អាស៊ាន និងប្រទេស ជាសមាជិកនីមួយៗ ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទៅ២៦...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី មិនខុសនោះទេ ចំពោះការបញ្ឈប់កិច្ចសន្ទនាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឱ្យមានការឈ្លានពានរបស់ខ្លួន។ លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា“ ជំហរឈ្លានពានរបស់ណាតូ មិនដែលជាការសម្ងាត់ឡើយ។ នេះគឺជាប្លុកមួយ ដែលត្រូវបានបង្កើតឡើង ប្រឆាំងនឹងប្រទេសរបស់យើង”។ លោកបានលើកឡើងថា“ គ្មានអ្វីគួរឱ្យភ័យខ្លាចកើតឡើងនោះទេ ប្រសិនបើយើងបោះបង់ទំនាក់ទំនងទាំងនេះប្រឆាំង...
ភ្នំពេញ: សាលាដំបូង រាជធាមកនីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ បានជំនុំជំរះលើកបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន និងគូកនចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនិម្មិតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារនេះ ដែលជាលើកទីមួយក្នុងរយៈពេល ៤ឆ្នាំដែលទីក្រុងវ៉ាស៊ីនតោននឹងចូលរួមនៅកម្រិតកំពូលជាមួយប្លុក ដែលខ្លួនមើលឃើញថា ជាគន្លឹះនៃកិច្ចប្រជុំនេះជាយុទ្ធសាស្ត្រទប់ទល់នឹងចិន ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានឲ្យដឹងថា លោក បៃដិន នឹងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់នៃមេដឹកនាំអាស៊ាន ក្នុងសប្តាហ៍នេះ។ សហរដ្ឋ អាមេរិក មិន...
យូអិន ៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ានម៉ា បានឲ្យដឹងថា ការទទួលស្គាល់ របបយោធាមីយ៉ាន់ម៉ាថា រដ្ឋាភិបាល របស់ប្រទេស នឹងមិនបញ្ឈប់អំពើហិង្សា ដែលកំពុងកើនឡើងនោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ារូបនេះ បានព្រមានថា វិធានការបែបនេះនឹងរុញច្រានប្រទេសនេះ ឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យ។ លោកស្រី Christine...
ភ្នំពេញ ៖ លោក សយ សុភា អគ្គលេខាធិការង នៃសមាគមសារព័ត៌មាន កម្ពុជា-ចិន ហៅកាត់ថា សសកច បានរំលេចពីភាពជោគជ័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់មិត្តចិនអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈបច្ចុប្បន្នអ្នកឆ្លងមានត្រឹមតែជាង១០០ទៅ២០០ នាក់ប៉ុណ្ណោះ ។ គិតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវរិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀបរាប ឲ្យកាន់តែមាន គុណភាពខ្ពស់ ផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោង សាងសង់ហេដ្ឋារ ចនាសម្ព័ន្ធផ្លូវ...
យ៉ាំងហ្គោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Zaw Min Tun បានប្រាប់អ្នកយកព័ត៌មានថា “តាមពិតទៅ ប្រមុខរដ្ឋនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល” ដោយបន្ថែមថា ការសម្រេចចិត្តរបស់អាស៊ាន នឹងជាការប្រមាថដល់អធិបតេយ្យភាពរបស់យើង”។ អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលយោធា បានទទួលការអញ្ជើញ សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិម្មិតនៅថ្ងៃអង្គារនេះ។ ឧត្តមសេនីយ Zaw Min Tun...