ព័ត៌មានអន្តរជាតិ

ការទទួលស្គាល់ របបយោធាមីយ៉ាន់ម៉ា នឹងមិនអាចបញ្ឈប់ អំពើហិង្សា បាននោះទេ

យូអិន ៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ានម៉ា បានឲ្យដឹងថា ការទទួលស្គាល់ របបយោធាមីយ៉ាន់ម៉ាថា រដ្ឋាភិបាល របស់ប្រទេស នឹងមិនបញ្ឈប់អំពើហិង្សា ដែលកំពុងកើនឡើងនោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ារូបនេះ បានព្រមានថា វិធានការបែបនេះនឹងរុញច្រានប្រទេសនេះ ឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យ។

លោកស្រី Christine Schraner Burgener ដែលបានបញ្ចប់ចុងសប្តាហ៍នេះ បន្ទាប់ពីកាន់តួនាទីជាង ៣ឆ្នាំ បានអ្នកយកព័ត៌មានឲ្យដឹងថា “ខ្ញុំសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងមិនបោះបង់ ហើយយើង គួរ តែ ឈរ ជាមួយ ប្រជាជន”។

បាតុកម្ម និងភាពចលាចល បានធ្វើឱ្យមីយ៉ាន់ម៉ា ពិការចាប់តាំង ពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដោយយោធា ត្រូវបានចោទប្រកាន់ ពីអំពើឃោរឃៅ និងកម្លាំងហួសហេតុប្រឆាំងនឹងជនស៊ីវិល ទោះបីជារបបយោធាបានបន្ទោស ភាពចលាចលលើ “ភេរវករ” ជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាល ស្រមោលក៏ដោយ។

អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានតែងតាំងលោក Noeleen Heyzer នៃប្រទេសសិង្ហបុរី ដែលជាអតីតមន្ត្រីការទូតជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ជាបេសកជនពិសេសថ្មី របស់លោកប្រចាំប្រទេស មីយ៉ាន់ម៉ា។

លោកស្រី Schraner Burgener កាលពីសប្តាហ៍មុនបានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា បានឈានចូលទៅក្នុង សង្រ្គាមស៊ីវិល ឱកាសវិលត្រឡប់ ទៅរកលទ្ធិប្រជាធិបតេយ្យ បានបាត់ទៅវិញ ហើយយោធាមិនមានចំណាប់អារម្មណ៍ ក្នុងការសម្របសម្រួល ឬកិច្ចពិភាក្សានោះទេ។

របបយោធាបានរុញច្រានមកវិញ កាលពីថ្ងៃច័ន្ទ ហើយបានលើកឡើងថា ការអត្ថាធិប្បាយរបស់លោកស្រី គឺនៅឆ្ងាយពីការពិត ហើយឆ្លុះបញ្ចាំងពីភាពលំអៀងរបស់អង្គការសហប្រជាជាតិ។

លោកស្រី Schraner Burgener សំដៅទៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដូចដែលរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេស្គាល់ កាលពីថ្ងៃចន្ទថា “អំពើហិង្សានឹងមិនបញ្ឈប់នោះទេ ប្រសិនបើនរណាម្នាក់ នឹងទទួលយក SAC ជារដ្ឋាភិបាលស្របច្បាប់ – អំពើហិង្សា នឹងមិនបញ្ឈប់នោះទេ” ។

អ្នកការទូតមកពីប្រទេស ស្វីសបានលើកឡើងថា “ការសន្ទនាដ៏ពិតប្រាកដ និងស្មោះត្រង់” គឺត្រូវការជាចាំបាច់ក្នុង ចំណោមភាគីទាំងអស់ ប៉ុន្តែដើម្បីឱ្យវាកើតឡើង មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ដំបូងនឹងត្រូវជំនួសដោយ “នរណាម្នាក់ ដែលមានលក្ខណៈស្ថាបនាជាង”៕

ដោយ ឈូក បូរ៉ា

To Top