ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីឆេះនៅចំណុច អាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដាលឲ្យសន្តិសុខ ២នាក់ និងតារាចម្រៀងម្នាក់ស្លាប់ និងម្នាក់ទៀតជា DJ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។ យោងតាមនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ...
ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមអាជ្ញាធរយោធារបស់ប្រទេសចិន បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ។ យោងតាមនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិម ហៅកាត់ថា (CMC) បានឱ្យដឹងថា ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យដែលមានបុគ្គលិកចំនួន ៨៤នាក់ ទៅកាន់ទីក្រុង Mong...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការបែកបាក់ផ្ទៃក្នុងរវាង លោក កឹម សុខា និងលោក សម រង្ស៊ី គឺជារឿងរបស់ពួកអ្នកឯង កុំមកស្ដីបន្ទោសសម្ដេចព្រោះមិនពាក់ព័ន្ធសម្តេចឡើយ ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១នេះ បានចាត់អោយមន្ត្រីបច្ចេកទេស នៃការិយាល័យផែនការវិនិយោគខេត្ត ចុះពិនិត្យ និងចាប់ផ្ដើមដំណើរការជួសជុលផ្លូវមួយចំនួនក្នុងក្រុងកំពង់ចាម ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។ លោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការផែនការ វិនិយោគខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៩នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៤នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ?កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១៨៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥៤៨នាក់...
ប៉ុន្មានថ្ងៃទៀត “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលផ្តួចផ្តើមគំនិតដោយសហរដ្ឋ អាមេរិកនឹងធ្វើឡើង ។ ក្នុងបញ្ជីឈ្មោះអំពីប្រទេសចូលរួមដែល ប្រកាសដោយភាគីអាមេរិក ក៏មានប្រទេសលីទុយអានី ក្នុងនោះដែរ វាជារឿងគួរឱ្យអស់សំណើចបំផុត ។ ចូរយើងមើលមើល៍ទង្វើអាក្រក់ជា ច្រើនដែលលីទុយអានីបានប្រព្រឹត្តក្នុងវិស័យសិទ្ធិមនុស្សគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា ក៏អាចឃើញកាន់តែច្បាស់លាស់ថា តើកិច្ចប្រជុំកំពូលលើកនេះមិនសមហេតុផលយ៉ាងណា ។ តាមការរាយការណ៍ពីប្រព័ន្ធសារព័ត៌មាន បរទេសបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ព្រំដែនរវាងលីទុយអានីនិងបេឡារុស បានក្លាយទៅជាឋាននរកហើយ ពោលគឺ ជនភៀសខ្លួនដែលដេកនៅលើដីពេលយប់ ស្រាប់តែត្រូវបានឆ្កែកងទ័ពដែលបញ្ចេញពីរថយន្តយោធាលីទុយអានីខាំ ។ ផ្នែកបេឡារុសបានថ្លែងថា បានរកឃើញសាកសពរបស់ជនភៀសខ្លួនពីរនាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរលីទុយអានីសឹងតែអូសជនភៀសខ្លួន ម្នាក់ដែលមានផ្ទៃពោះរយៈពេល៧ខែទៅ ព្រំដែនបេឡារុសហើយបោះចោលលើវាលស្មៅ ។ ពេលព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូច នៃបញ្ហាបំពានសិទ្ធិមនុស្សរបស់លីទុយអានីប៉ុណ្ណោះ ។ គិតមកទល់បច្ចុប្បន្ននេះ ជនជាតិជីហ្វនិងជនជាតិភាគតិចផ្សេង ទៀតរបស់ប្រទេសលីទុយអានីនៅ តែរងការរើសអើងយ៉ាងខ្លាំង តួយ៉ាងដូចជាសិទ្ធិទទួលការព្យាបាលនិងធ្វើដំណើរជាដើម ត្រូវបានដកហូតនិងបំពាន ។ តាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៩ ចំនួនមនុស្សនៃសហគមន៍ជនជាតិជីហ្វរបស់លីទុយអានី ត្រូវកាត់បន្ថយមកនៅត្រឹមមិនដល់៤ពាន់នាក់ ។ “គុកខ្មៅ”ដែលបង្កើតឡើងដោយលីទុយអានី និងអង្គការ CIA របស់អាមេរិកបានរំលោភសិទ្ធិមនុស្ សយ៉ាងធ្ងន់ធ្ងរ អ្នកយាមគុកបានធ្វើបាបអ្នកទោសនិងមានចេតនាប្រើប្រាស់អំពើហិង្សាដោយផ្តេសផ្តាស ។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានកាត់ក្តីកាលពីឆ្នាំ២០១៨ថា លីទុយអានីអនុញ្ញាតឱ្យអង្គការ CIA របស់អាមេរិកបង្កើតពន្ធធនាគារសម្ងាត់ក្នុងលីទុយអានី គឺមានទោសពីបទសមគំនិត ហើយក៏បានប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សមួយចំនួនផងដែរ ។ មើលពីរឿងទាំងនេះអាចឆ្លុះបញ្ចាំងថា លីទុយអានីតែងតែនិយាយបានតែមាត់ពី “ប្រជាធិបតេយ្យ” និង“សិទ្ធិមនុស្ស” វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់! ប្រទេសនៅតាមសមុទ្របាល់ទិកនេះកំពុងបង្ហាញពីចិត្តស្មោះទៅកាន់ប្រទេស...
ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទោះបីជាមានភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នលើទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ក៏ដោយ ក៏មនុស្សគួរតែនៅតែទទួលថ្នាំបង្ការព្រោះវានឹងជួយសង្រ្គោះជីវិតមនុស្សបាន។ លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសសម្រាប់កម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរបស់ WHO ថា ឱកាសនៃអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងស្លាប់គឺទាបជាងអ្នកដែលមិនបានទទួលថ្នាំបង្ការ។ លោកស្រីបានលើកឡើងថា “នៅតែមានភាពមិនប្រាកដប្រជាជាច្រើនជុំវិញទម្រង់ឆ្លងអូមីក្រុង មិនមានការចង្អុលបង្ហាញណាមួយដែលបង្ហាញថាវ៉ាក់សាំងនឹងមិនដំណើរការនោះទេ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុបបានបង្ហាញពីការលើកឡើងថា បណ្តាប្រទេសទាំងឡាយគួរតែចាប់ផ្តើម ពិចារណាចំពោះវ៉ាក់សាំងចាំបាច់ដើម្បីអាច មានប្រសិទ្ធភាពក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃកូវីដ និងមេរោគថ្មីអូមីក្រុងផងដែរ។ លោក Ursula von de Leyen ប្រធានសហភាពអ៊ឺរ៉ុបបាននិយាយថា វ៉ាក់សាំងជាច្រើននៅតែមានសារៈសំខាន់និងមានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគថ្មីដែលកំពុងផ្ទុះការឆ្លងចុងក្រោយនេះ។ មកដល់ពេលនេះ អូមីក្រុងបានឆ្លងរីករាលដាល ទៅដល់បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ជាច្រើនមកហើយហើយជាលទ្ធផលប្រទេសទាំងនោះ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរ...
ភ្នំពេញ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២១ រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទឹកដីខេត្តសៀមរាប លើប្រធានបទថ្មីមួយគឺ «ជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតសកលផ្សេងទៀត» ដើម្បីក្រើនរំលឹកដល់ពិភពលោកថា សូម្បីអំឡុងពេលនៃការាតត្បាត ដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ នៅតែជាប្រធានបទដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវា នៅតែធ្វើឲ្យបាត់បង់ជីវិតមនុស្សរាប់រយពាន់នាក់ រៀងរាល់ឆ្នាំ។ ទិវានេះ...
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅក្រុមប្រឆាំងយ៉ាងច្បាស់ៗថា សម្តេចគាំទ្រកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច ហើយសម្តេចនឹងបន្តពង្រឹងអំណាចទៀត ។ សម្តេចបានគូសបញ្ជាក់បន្តថា «ឥឡូវនេះនិយាយត្រង់ៗថា ហ៊ុន...