ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាស្ថិតក្នុងភាពលំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏លោកនៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរវាង ជប៉ុន-កម្ពុជា។ យោងតាមសារលិខិតរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នាពេលថ្មីៗនេះបានឲ្យដឹងថា «ខ្ញុំមានសេចក្ដីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុន...
ញូវយ៉ក៖ សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមក ពីអាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។ ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេងនៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ...
បរទេស៖ គណៈប្រតិភូ មកពីសហភាពអារ៉ាប់រួម និងប្រទេសកាតា តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងប្រទេសគុយវ៉ែត នាថ្ងៃចន្ទនេះ សម្រាប់ជាលើកដំបូង គិតចាប់តាំងពីមានកិច្ចព្រមព្រៀង កាលពីខែមុន ដើម្បីបញ្ចប់ជម្លោះ មានរយៈពេលជាង៣ឆ្នាំ។ ប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងប្រទេសអេហ្ស៊ីប នៅក្នុងខែមករា ក្នុងជំនួបកំពូលមួយក្នុងទីក្រុង al-Ula ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការស្តារឡើងវិញនូវចំណងមិត្តភាពការទូត ជំនួញនិងការធ្វើដំណើរជាមួយទីក្រុងដូហា ដែលធ្លាប់ផ្តាច់ទំនាក់ទំនងគ្នា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ បានមកពីក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា បានកើនឡើង លើសពី១១លាននាក់ គឺចំនួន១១.០០៥.៨៥០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈអ្នកឆ្លងជំងឺថ្មីមានចំនួន១៤.១៩៩នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការ...
បរទេស៖ អគ្គលេខាធិការ អង្កការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃច័ន្ទបានទទូច ដល់យោធាមីយ៉ាន់ម៉ា ដែលបានក្តោបកាន់កាប់អំណាច កាលពីបីសប្តាហ៍មុន បញ្ឈប់ការបង្ក្រាបនិងដោះលែង មនុស្សរាប់រយនាក់ ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន WION News ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចផ្អាកការធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖ គម្រោងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ...
by Mao Pengfei, Nguon Sovan PHNOM PENH, Feb. 22 (Xinhua) — The Ongoing China-aided rural water supply and rural road projects have...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែនចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ខណៈនគរបាលការពារ នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ និងដោះស្រាយបន្តទៀត។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក សយ សុភាពដែលជាអ្នកចូលចិត្តវិភាគ និងតាមដានស្ថានការណ៍នយោបាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងពីអតីតកាលរបស់អតីតមេបក្សប្រឆាំងនៅកម្ពុជាគឺលោក សម រង្ស៊ីថា ដើម្បីសងសឹកសម្តេចក្រុមព្រះកាលពីឆ្នាំ២០០៤ លោក សម រង្ស៊ី សុខចិត្តសរសេរលិខិតសុំទោសបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០០៦ ហើយបបួលសម្តេចកែរដ្ឋធម្មនុញ្ញពី២ភាគ៣...