ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បាន ផ្ញើសារអបអរ ប្រធានាធិបតី អេស្តូនី លោក អាឡារ៍ ការីស ក្នុងឱកាសចូលកាន់តំណែងប្រធានាធិបតី។
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះមន្ដ្រីមួយចំនួន ប្រើអំណាចរបស់ខ្លួន ទៅរំលោភកាន់កាប់យកដីរបស់រដ្ឋ ក្នុងខេត្តមណ្ឌលគិរី ធ្វើជាកម្មសិទ្ធិ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តមណ្ឌលគិរីថ្មី នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តមណ្ឌលគិរី សម្ដេច ស ខេង បានរំលឹកថា...
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានលើកឡើហថា“ គ្មានមូលដ្ឋានអាកប្បកិរិយា អ្វីដែលត្រូវជឿ” ដែលជាសញ្ញាញឹកញាប់របស់អាមេរិក នាពេលថ្មីៗនេះថា វាមិនមែនជាអរិភាពចំពោះកូរ៉េខាងជើងនោះទេ។ នៅក្នុងសុន្ទរកថាមួយ នៅឯការតាំងពិព័រណ៍ អភិវឌ្ឍន៍ការពារជាតិ ដែលបានធ្វើឡើង កាលពីថ្ងៃច័ន្ទនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចលោក គីម បានលើកឡើងថា“ ការគំរាមកំហែងផ្នែកយោធា ដែលប្រទេសរបស់យើងកំពុងប្រឈមមុខ គឺខុសពីអ្វីដែលយើង បានឃើញកាលពី ៥ ឬ ៣ ឆ្នាំមុន ហើយភាពតានតឹងនៅឧបទ្វីបកូរ៉េ នឹងមិនងាយដោះស្រាយនោះទេ ដោយសារអាមេរិក។ លោកក៏បានទះកំផ្លៀង កូរ៉េខាងត្បូងផងដែរថា ជាមនុស្សលាក់ពុត និងមាន“ ស្តង់ដារទ្វេ” សម្រាប់បន្តបង្កើនសមត្ថភាពយោធាហើយកូរ៉េខាងជើងនឹងឆ្លើយតបដោយ“ សកម្មភាពខ្លាំង” ប្រសិនបើទីក្រុងសេអ៊ូល បន្តរំលោភសិទ្ធិរបស់យើង ក្នុងការការពារខ្លួន” ។ មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យបង្កើនសមត្ថភាពយោធារបស់ប្រទេស ដើម្បីប្រឆាំងនឹងកងកម្លាំងអរិភាព ប៉ុន្តែបានកត់សម្គាល់ថា ការបង្កើនកម្លាំងយោធារបស់ខ្លួនមិនមានបំណងសំដៅលើ ប្រទេសកូរ៉េខាងត្បូងនោះទេ ហើយ“ ប្រវត្តិសាស្ត្រដ៏រន្ធត់” នៃជម្លោះក្នុងចំណោមប្រជាជន ដូចគ្នាមិនគួរកើតឡើង ម្តងទៀតនោះទេ”។ លោកគីម ជុងអ៊ុន បានបន្ថែមថា“ សត្រូវរបស់យើង គឺសង្រ្គាមមិនមែនជាប្រទេស ឬកងកម្លាំងជាក់លាក់ដូចកូរ៉េខាងត្បូង និងអាមេរិកនោះទេ” នេះបើយោងតាមការ ចុះផ្សាយរបស់អីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានឲ្យដឹងថា ការតាំងពិព័រណ៍នេះបានបង្ហាញសព្វាវុធ និងឧបករណ៍គ្រប់ប្រភេទ ដែលត្រូវបានអភិវឌ្ឍ និងផលិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដើម្បីបង្ហាញពីសមត្ថភាពការពារ ដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា
បច្ចុប្បន្នភាព ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលនាំអោយមេដឹកនាំ នៃប្រទេសទាំងពីរ នៅតែមើលមុខគ្នា មិនចំ ដោយសារការលូកដៃ ដោយប្រយោលពីសំណាក់ សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការ នៃប្រទេសទាំងពីរ ។ ប្រទេសអ៊ីរ៉ង់ បានទាមទារអោយកូរ៉េខាងត្បូង ប្រគល់ទឹកប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារ អាមេរិកអោយទៅអ៊ីរ៉ង់វិញ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យក្រុមការងារ រៀបចំសមាភាព អភិបាលរងខេត្តរតនគិរីម្នាក់ថ្មី ដោយក្នុងនោះសម្ដេច ស្នើឱ្យពិនិត្យលទ្ធភាព ផ្ដល់អាទិភាព ជូនមន្រ្តី ជាជនជាតិដើមភាគតិច។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈ អភិបាល ខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីថ្មី បានប្ដេជ្ញាទប់ស្កាត់ បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើស កាប់ទន្ទ្រានដីព្រៃយក ធ្វើជាកម្មសិទ្ធិខុសច្បាប់។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តមណ្ឌលគិរី ថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
បាងកក ៖ ប្រទេសថៃនៅថ្ងៃអង្គារនេះ បានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩,៤៤៥ ករណី និងការស្លាប់ចំនួន ៨៤ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់ជាង ១,៧៣ លានករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ១៧,៨៣៥ នាក់ នេះបើយោង តាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ (CCSA)...
បរទេស ៖ ប្រធានពួកហេស៍ប៊ុលឡា លោក Sayyed Hassan Nasrallah បានធ្វើការស្នើឡើងជាថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ ឲ្យគណៈរដ្ឋមន្ត្រី ស្វែងរកការលើកលែង ទណ្ឌកម្មអាមេរិក ដើម្បីនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ និងកាត់បន្ថយភាពខ្វះខាត ។ លោក Sayyed Hassan Nasrallah បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើភាពខ្វះខាតថាមពល ឲ្យជាអាទិភាព...
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃ ចន្ទម្សិលមិញនេះថា ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ បានចាប់ខ្លួនប្រធានហិរញ្ញវត្ថុ របស់អង្គការភេរវកម្មរដ្ឋ ឥស្លាមជ្រុលនិយម ហៅកាត់ថា ISIS ។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានមានប្រសាសន៍ប្រាប់ថា លោក Sami Jasim ជាប្រធានហិរញ្ញវត្ថុ...
ភ្នំពេញ ៖ ក្រសួងមុខងារសារធារណៈ បានចេញសេចក្ដីសម្រេច អនុញ្ញាតឲ្យបេក្ខជនចំនួន៥៥៧៧នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន៨ សម្រាប់ឆ្នាំ២០២១ ។ ក្រសួងទាំងនោះរួមមាន ៖ ក្រសួងមុខងារសារធារណៈ , ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច , ក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , ក្រសួងធនធានទឹកនិងឧតុនិយម...