ព័ត៌មានជាតិ

បេក្ខជនជាង៥ពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យប្រឡង ចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នចំនួន៨

ភ្នំពេញ ៖ ក្រសួងមុខងារសារធារណៈ បានចេញសេចក្ដីសម្រេច អនុញ្ញាតឲ្យបេក្ខជនចំនួន៥៥៧៧នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន៨ សម្រាប់ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងទាំងនោះរួមមាន ៖ ក្រសួងមុខងារសារធារណៈ , ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច , ក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , ក្រសួងធនធានទឹកនិងឧតុនិយម , ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។ ដំណើរការប្រឡងនេះ​ នឹងប្រារព្ធឡើងនៅថ្ងៃ២៤ តុលា ខាងមុខនេះ៕

To Top